កីឡា

ស្ថាប័នហែលទឹក ពិភពលោក សន្យាថានឹងធ្វើតេស្ដ រកសារធាតុហាមឃាត់ ក្នុងកីឡាបន្ថែមទៀត លើក្រុមកីឡាចិន មុនពេលកីឡាអូឡាំពិក ទីក្រុងប៉ារីស

ហ្សឺណែវ ៖ ស្ថាប័នហែលទឹកពិភពលោក បាននិយាយ កាលពីថ្ងៃចន្ទថា ក្រុមកីឡាករ-កីឡាការិនីហែលទឹក ជនជាតិចិន ដែលទៅចូលរួមព្រឹត្តិការណ៍ កីឡាអូឡាំពិកទីក្រុងប៉ារីស កំពុងឆ្លងកាត់ការធ្វើតេស្ត យ៉ាងហោចណាស់ ៨ ដងនៅឆ្នាំនេះ មុនពេលការប្រកួតកីឡា ពិភពលោកចាប់ផ្តើម។

ក្រុមកីឡាហែលទឹករបស់ចិន ចូលរួមការប្រកួតនៅទីក្រុងប៉ារីសមានអត្តពលិកចំនួន ១១ នាក់ បានធ្វើតេស្តវិជ្ជមាន សម្រាប់ថ្នាំជំនួយបេះដូងត្រូវបានហាម ឃាត់នៅឆ្នាំ ២០២១ ពោលគឺ ៦ ខែ មុនព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ។ ពួកគេបានជៀសវាងការព្យួរការប្រកួត នៅទីក្រុងតូក្យូ ក្នុងនោះមានកីឡាករហែលទឹក បានឈ្នះមេដាយមាសចំនួន ៣ គ្រឿង ។

ការស៊ើបអង្កេតគាំទ្រ ដោយរដ្ឋ របស់ចិនកាលខែមិថុនា ឆ្នាំ ២០២១ បានស្តីបន្ទោសការចម្លងរោគដ៏ ធំដោយអាហារ នៅផ្ទះបាយសណ្ឋាគារមួយ ទោះបីជាមិនមានភស្តុតាង ដើម្បីបញ្ជាក់ក៏ដោយ ។ ករណីនេះមិនត្រូវបានបង្ហាញ ជាសាធារណៈទេរហូតដល់មានការរាយការណ៍កាលពី ៣ ខែមុន ដោយកាសែត New York Times និង ARD របស់អាល្លឺម៉ង់។

ទីភ្នាក់ងារសារធាតុហាមឃាត់ ក្នុងកីឡាពិភពលោក ត្រូវបានរិះគន់យ៉ាងដៃ និងកំណត់គោលដៅលើការ ស៊ើបអង្កេត សហព័ន្ធរបស់អាមេរិក នៅពេលការធ្វើដំណើរ ទៅកាន់ប្រទេសចិន មិនអាចធ្វើទៅបាន ក្នុងអំឡុងពេលជំងឺរាតត្បាត COVID-19 ។ ព្រះរាជអាជ្ញា ត្រូវបានតែងតាំង ដោយ WADA នៅប្រទេសស្វីស កាលពីសប្តាហ៍មុន បានប្រើធម៌ក្តៅ ដល់ទីភ្នាក់ងារ មានមូលដ្ឋាន នៅទីក្រុងម៉ុងរ៉េអាល់ អំពីភាពលម្អៀង ចំពោះប្រទេសចិន លើរបាយការណ៍។

ស្ថាប័នគ្រប់គ្រងកីឡាហែលទឹកក៏ បានតែងតាំងក្រុមមួយ ដើម្បីសិក្សាពីរបៀបវាដោះស្រាយករណី នេះកាលពី ៣ ឆ្នាំមុន រួមទាំងការធ្វើតាម WADA នៅពេលនោះ ដោយមិនជំទាស់ នឹងការទាមទារ របស់ចិននៅតុលាការ អាជ្ញាកណ្តាល សម្រាប់កីឡា (CAS)។

ស្ថាប័នហែលទឹកពិភពលោក បានបន្តថា ចំនួនអត្តពលិកមួយចំនួន មកពីប្រទេសជាក់លាក់ នឹងត្រូវបានធ្វើតេស្តចំនួន៤ដង ចាប់តាំងពីដើមឆ្នាំនេះដោយទីភ្នាក់ងារធ្វើ តេស្តអន្តរជាតិ មានមូលដ្ឋាននៅទីក្រុង Lausanne ដែលដំណើរការកម្មវិធីប្រឆាំង នឹងសារធាតុហាមឃាត់ ក្នុងកីឡាសម្រាប់ កីឡាអូឡាំពិកជាច្រើន៕

Most Popular

To Top