កីឡា

Southgate ឆ្លើយ​បែប​នេះ​ ក្រោយ​សួរ​ទាក់​ទង​រឿង បន្ត​ដឹក​នាំ​អង់គ្លេស ​​បន្ទាប់ពីចាញ់ អេស្ប៉ាញ

​អង់គ្លេស​បាន​បរាជ័យ​ជា​លើក​​ទី​២ ​ក្រោម​ការ​ដឹក​នាំ ​របស់​លោកGareth Southgate​ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​​​ EURO 2024 ក្រោយ​ថ្វី​ជើង​អេស្ប៉ាញ ២-១ ហើយ​ក្រោយ​បញ្ចប់​ភារកិច្ច​នៅ EURO នេះ​លោក​​ត្រូវ​បាន​​អ្នក​កាសែត ​សួរ​សំនួរ​​ទាក់​ទង​រឿង​អនាគត​​ចង់​បន្ត​ដឹក​នាំ​ អង់គ្លេស​នៅ World Cup 2026 ទៀត​ទេ​។​

​​លោក​បាន​ឆ្លើយ​ថា​ រឿង​នេះ​លោក​មិន​ចង់ និយាយ​​ដោយ​បើក​ចំហ​ទេ​ ព្រោះ​លោក​ត្រូវ​ការ​ការ​ជជែក​​ ជា​ជាមួយ​​​ក្រុម​ការងារ​របស់​សហព័ន្ធ​បាល់ទាត់​អង់គ្លេស​សិន​។ ​យ៉ាង​ណា​លោក​ក៏​យល់​ពី​សំនួរ​ និង​អ្វី​ដែល​អ្នក​ចង់​ដឹង​ ពិត​ណាស់​សម្រាប់​​លោក​បើ​សួរ​ថា​ចង់​បន្ត​ដឹក​នាំ​ដល់​ Worl 2026 ឬ​​អត់​គឺ​នៅតែ​ចង់ ព្រោះ​​លោក​​យល់​ថា​វា​ជា​រឿង​មួយ​ដ៏​ពិបាក​ ក្នុង​ការ​នាំ​យក​​ក្រុម​មួយ​នេះ​មក​កាន់​វគ្គ​ផ្ដាច់​ព្រ័ត្រ​២​ដង​ជាប់​ៗ​ ដែល​ជា​ប្រវត្តិសាស្ត្រ​មួយ​មិន​ធ្លាប់​មាន ។

​កុង​ត្រា​របស់​លោក Gareth Southgate​ ​នឹង​បញ្ចប់​នៅ​ខែ​ធ្នូ ឆ្នាំ​២០២៤ បន្ទាប់​ពី​លោក​បាន​ចូល​​មក​កាន់​តំណែង​​នេះ​​​កាល​ពី​ឆ្នាំ​២០១៦។ បើ​ទោះ​មិន​ទាន់​ឈ្នះ​ពាន​ណា​មួយ​ក្ដី​ ប៉ុន្តែ​សហព័ន្ធ​បាល់ទាត់​អង់គ្លេស ​ត្រូវ​​បាន​គេ​រាយការណ៍​ថា គ្រោង​បន្ត​ឲ្យ​លោក​នៅ​ដឹក​នាំ​បន្ត​ទៀត ​រហូត​ដល់​ World Cup 2026 ព្រោះ​តែ​លោក​​បា​ន​ជួយ​ក្រុម​ឡើង​ មក​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​​ EURO 2024 ទល់​អេស្ប៉ាញ​នេះ​ ៕ ​

Most Popular

To Top