ភ្នំពេញ ៖ ក្រុមកីឡាករ -កីឡាការិនី ក្រសួងការពារជាតិ ដណ្តើមមេដាយសរុបចំនួន ១៩ គ្រឿង ខណៈក្រុមកីឡាករ-កីឡាការិនី ពោធិ៍សាត់ដណ្តើម មេដាយចំនួន ៥ គ្រឿង ក្នុងព្រឹត្តិការណ៍ការ ប្រកួតកីឡា អត្តពលកម្មជ្រើសរើសជើងឯក ថ្នាក់ជាតិប្រចាំឆ្នាំ ២០២៤ រយៈពេល ២ថ្ងៃ ការប្រកួតរៀបចំ ដោយឡើងសហព័ន្ធខ្មែរ កីឡាអត្តពលកម្មស្ម័គ្រចិត្ត ក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភប្រចាំឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡា ។

ក្រុមកីឡាករ- កីឡាការិនីក្រសួងការពារជាតិ ដណ្តើមមេដាយមាស ១០ គ្រឿង មេដាយប្រាក់ ៥ គ្រឿង និងមេដាយសំរិទ្ធ ៤គ្រឿង ក្រុមកីឡាករ -កីឡាការិនីពោធិ៍សាត់ ដណ្តើមមេដាយមាស ១ គ្រឿង មេដាយប្រាក់ ៣ គ្រឿង និងមេដាយសំរិទ្ធ ១គ្រឿង ក្រុមកីឡាករ-កីឡាការិនីរ៉ាន់នីង ក្លិបដណ្តើមមេដាយមាស ១ គ្រឿង និងក្រុមកីឡាករ-កីឡាការិនីព្រៃវែងដណ្តើមមេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ២គ្រឿង ចំណែកក្រុមកីឡាករ-កីឡាការិនី ក្រសួងមហាផ្ទៃដណ្តើមមេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ២គ្រឿង ក្រុមកីឡាករ-កីឡាការិនី ខេត្តស្វាយរៀងដណ្តើមមេដាយប្រាក់ចំនួន ១ គ្រឿង និងក្រុមកីឡាករ-កីឡាការិនីកំពង់ធំ ដណ្តើមមេដាយសំរិទ្ធចំនួន ២ គ្រឿងដូចគ្នា ខណៈក្រុមកីឡាករ-កីឡាការិនីខេត្តកណ្តាល ដណ្តើមមេដាយសំរិទ្ធចំនួន ១ គ្រឿង ។

ព្រឹត្តិការណ៍ការប្រកួតកីឡា អត្តពលកម្មជ្រើសរើសជើងឯក ថ្នាក់ជាតិប្រចាំឆ្នាំ ២០២៤ នៅបើកឆាតដំបូង ការប្រកួតរៀបចំដោយឡើង សហព័ន្ធខ្មែរ កីឡាអត្តពលកម្មស្ម័គ្រចិត្ត ក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភប្រចាំឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡា ប្រព្រឹត្តិទៅ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ នៅទីលានចំនួន ២ គឺពហុកីឡដ្ឋានជាតិអូឡាំពិក និងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ៕
ដោយ៖លី ភីលីព






