កីឡា

Real Madrid ព្យាយាមចរចា កុងត្រារបស់កីឡាករ Trent Alexander Arnold

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបយក្សអេស្បាញ Real Madrid បានចាប់ផ្តើមចាប់អារម្មណ៍ក្នុងការចុះកុងត្រាតារាឆ្នើម Trent Alexander Arnold មួយរូបទៀតហើយបន្ទាប់ពីទើបតែបានប្រកាសជាផ្លូវការវត្តមានកីឡាករខ្សែប្រយុទ្ធល្អបំផុតរបស់ពិភពលោក Kylian Mbappe។

អនាគតរបស់ Arnold ជាមួយនឹងក្លឹបហង្សក្រហម Liverpool ហាក់ដូចជាមិនសូវមានភាពច្បាស់លាស់ឡើយក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះហើយជឿជាក់ថាកីឡាករអង់គ្លេសវ័យទើបតែ២៥ឆ្នាំរូបនេះក៏មានបំណងចង់ចាកចេញពីអង់គ្លេស។

កុងត្រារបស់កីឡាករខ្សែការពារស្លាបរូបនេះបានឈានមកដល់ឆ្នាំចុងក្រោយទៅហើយគិតត្រឹមឆ្នាំ២០២៥។ Arnold បានក្លាយទៅជាកីឡាករសំខាន់របស់ក្លឹបគិតចាប់តាំងតែពីបានចាកចេញពីថ្នាលយុវជនរបស់ក្លឹបនិងក្រោមការដឹកនាំរបស់លោក Jurgen Klopp ។

គិតមកត្រឹមពេលនេះ Arnold អាចបង្ហាញខ្លួនឲ្យក្លឹបរហូតទៅដល់៣១០ដងមកហើយនិងអាចរកគ្រាប់បាល់បាន១៩គ្រាប់គិតចាប់តាំងតែពីបានបង្ហាញខ្លួនរដូវកាលដំបូង២១០៦-២០១៧៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top