ព្រឹត្តិការណ៍ EURO 2204 បានបញ្ចប់ទៅហើយ ខណៈក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ បានគ្រងជើងឯក ដោយផ្ដួលក្រុមជម្រើសជាតិ អង់គ្លេសនាវគ្គផ្ដាច់ព្រ័ត្រ ២-១ ស្របពេលដែលម្ចាស់ផ្ទះអាល្លឺម៉ង់ ក៏បានធ្លាក់ត្រឹមវគ្គ៨ចុងក្រោយ ក្រោមថ្វីជើង អេស្ប៉ាញផងដែរ។
ក្នុងពេលអបអរលើកពាន EURO ខ្សែប្រយុទ្ធជម្រើសជាតិអេស្ប៉ាញ Alvaro Morata បានស្រែករកឈ្មោះ Jamal Musiala ថា «Where is Musiala?» ដែលមានន័យថា « ឯណាទៅ Musiala ? » ក្នុងន័យនេះត្រូវបានគេដឹងថា Morata មានចេតនាឌឺដង ទៅកាន់ខ្សែប្រយុទ្ធជម្រើសជាតិ អាល្លឺម៉ង់ ព្រោះកន្លងមកខ្សែប្រយុទ្ធវ័យក្មេង Musiala ត្រូវបានគេប្រដូចទៅហ្នឹង Lamine Yamal របស់ជម្រើសជាតិអេស្ប៉ាញ ។
សូម្បីតែគ្រូរបស់ អាល្លឺម៉ង់ លោក J. Nagelsmann ធ្លាប់បាននិយាយមុនការប្រកួតរវាងអាល្លឺម៉ង់ និង អេស្ប៉ាញ ដែរថា លោកមិនរវល់រឿង ទម្រង់លេងរបស់ Yamal ទេ ផ្ទុយទៅវិញលោកមានការជឿទុកចិត្ត ចំពោះកីឡាកររបស់លោក Musiala នៅតំបន់ប្រយុទ្ធ ។ ហើយក្រោយមក អេស្ប៉ាញ ក៏បានទម្លាក់អាល្លឺម៉ង់ ត្រឹមវគ្គនោះទៅ ។
យ៉ាងណាការស្រែកហៅឈ្មោះកីឡាករផ្សេង ក្នុងពេលអបអររបស់ខ្លួន បែបឌឺដងដូច្នេះកីឡាករអាជីព ក្នុងលោកស្ទើរតែគ្មានទេ ។ ខណៈដែលការស្រែករបស់ Morata ដូច្នេះវាមិនមែនជាចំណុចវិជ្ជមានឡើយ ។
ចុះប្រិយមិត្តវិញយល់បែបណា សម្រាប់ការស្រែកហៅឈ្មោះ Musiala របស់ Morata ខុសឬត្រូវ?