ជប៉ុន ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍កាលពីថ្ងៃពុធថា កីឡាករបាល់ទាត់ឆ្នើម របស់ប្រទេសជប៉ុន លោក Kaishu Sano ត្រូវបានចាប់ខ្លួន ពីបទរំលោភផ្លូវភេទលើស្ត្រី ។
ទូរទស្សន៍សាធារណៈជប៉ុន NHK និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត បានរាយការណ៍ដោយដកស្រង់ប្រភពប៉ូលីស ដែលមិនបញ្ចេញឈ្មោះថា ខ្សែបម្រើការពារអាយុ ២៣ ឆ្នាំ និងមិត្តភ័ក្តិ ២ នាក់ដែលមាន អាយុ ២០ ឆ្នាំនោះ ត្រូវបានចោទប្រកាន់ថា បានរំលោភផ្លូវភេទស្ត្រី នៅសណ្ឋាគារមួយក្នុងទីក្រុងតូក្យូ កាលពីថ្ងៃអាទិត្យ ។
សេចក្តីរាយការណ៍បន្តថា បន្ទាប់ពីបានឆ្លើយតបនឹងការហៅទូរស័ព្ទភ្លាមៗ បន្ទាប់ពីរងការវាយដំលើស្ត្រីរងគ្រោះមានអាយុ៣០ឆ្នាំ ប៉ូលិសបានចាប់ខ្លួនអ្នកទាំង ៣ នាក់នៅក្បែរសណ្ឋាគារ ។
កីឡាករ Sano បានឈ្នះពាន ៤ សម្រាប់ជប៉ុន និងជាសមាជិកក្រុមនៅ Asian Cup ឆ្នាំនេះនៅប្រទេសកាតា បានចុះហត្ថលេខាជាមួយក្លឹប Mainz របស់អាល្លឺម៉ង់ Bundesliga កាលពីដើមខែនេះពី Kashima Antlers ។
កីឡាករ Junya Ito របស់ជប៉ុនដែលលេងឲ្យក្លិបបារាំង Reims បានចាកចេញពី Asian Cup កាលពីខែកុម្ភៈ បន្ទាប់ពីប៉ូលីសជប៉ុនបាននិយាយថា លោកកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតសម្រាប់ការចោទប្រកាន់ពីបទរំលោភផ្លូវភេទនៅទីក្រុង Osaka កាលពីឆ្នាំមុន។
លោកបានបដិសេធការចោទប្រកាន់នេះ ហើយកំពុងប្តឹងជនជាប់ចោទ របស់លោកសម្រាប់ការខូចខាតចំនួន ២០០ លានយ៉េន (១,៣ លានដុល្លារ)៕