កីឡា

Man UTD ត្រៀមកញ្ចប់ផ្តល់ ឲ្យតារាឆ្នើម២នាក់ ដែលក្លឹបជាច្រើន កំពុងតាមចង់បាន

AFP

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD នឹងបើកការចរចា ដើម្បីអាចបន្តកុងត្រាថ្មី និងផ្តល់ ឲ្យនូវប្រាក់រង្វាន់មួយចំនួនផង ដើម្បីលើកទឹកចិត្តតារាឆ្នើម២នាក់ ដែលបានបន្តរស់ នៅជាមួយ នឹងក្លឹបជាយូរមកហើយនោះ។

កីឡាករ Scott McTominay និងកីឡាករ Aaron Wan Bissakaនៅរដូវក្តៅនេះហាក់ ដូចជាមានព័ត៌មានអំពីការចាកចេញជាច្រើន ដោយក្នុងនោះក្លឹប ក៏បានបដិសេធ សំណើរសុំទិញជាច្រើនរួចមកហើយ។

Fulham បានបន្តការព្យាយាម ក្នុងការតាមចែចង់កីឡាករ McTominay ចំណែកឯក្លឹប West Ham ក៏បានសាកល្បង សុំចរចាកុងត្រាកីឡាករ Wan Bissaka ដែរប៉ុន្តែត្រូវបានបដិសេធ ដោយ Man UTD ទាំងពីរដោយក្រោយការ សម្រេចចិត្តបន្តកុងត្រាថ្មីជូនគ្រូបង្វឹកលោក Erik Ten Hag៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top