The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា អតីតគ្រូបង្វឹកជម្រើសជាតិ អាល្លឺម៉ង់ Joachim Low ត្រូវបានគេដឹងថា កំពុងសម្លឹងឃើញការងារ នៅជម្រើសជាតិអង់គ្លេស បន្ទាប់ពីលោក Gareth Southgate បានសម្រេចចិត្តចុះចេញ ពីតំណែងក្រោយបរាជ័យ ម្តងទៀត នៅអឺរ៉ូឆ្នាំ២០២៤។
លោក Low នឹងត្រូវស្វាគមន៍ យ៉ាងកក់ក្តៅ ពីសំណាក់សហព័ន្ធបាល់ទាត់ អង់គ្លេស ក្នុងគ្រាដែលតំណែង គ្រូបង្វឹកជម្រើសជាតិ បច្ចុប្បន្នបន្តនៅទំនេរនៅឡើយបែបនេះ ។ បុរសវ័យ៦៤ឆ្នាំរូបនេះ បានចាកចេញពីតំណែង ជាគ្រូបង្វឹកអាល្លឺម៉ង់ តាំងតែពីឆ្នាំ២០២១មកម្ល៉េះ បន្ទាប់ពីបានទំលាក់អង់គ្លេស ចេញពីវគ្គ១៦ក្រុមចុងក្រោយ កាលពីគ្រានោះ ។
ប្រភពដដែលជឿជាក់ថា បុរសដែលធ្លាប់ជួយឲ្យអាល្លឺម៉ង់ លើកពានរង្វាន់ បាល់ទាត់ពិភពលោក World Cup ឆ្នាំ២០១៤រូបនេះ នឹងអាចចាប់់ផ្តើមកិច្ចពិភាក្សា ជាមួយនឹងសហព័ន្ធ បាល់ទាត់អង់គ្លេស ដើម្បីពិនិត្យលទ្ធភាព ទទួលយកការងារ ៕
ប្រែសម្រួល៖ស៊ុនលី