Lionel Messi ជាម្ចាស់ពាន Ballon d’Or 2023 ដែលទទួលបាន បន្ទាប់ពីគេបានជួយក្រុមជម្រើសជាតិអាហ្សង់ទីនលើកពាន World Cup 2022 នៅកាតា ។ ខណៈការឈ្នះបាន Ballon d’Or 2023 បានធ្វើឡើងកាលពីខែតុលា ឆ្នាំ២០២៣ នៅលើទឹកដីប្រទេសបារាំង ដែលជាការឈ្នះបាន Ballon d’Or លើកទី៨របស់ Messi ហើយឆ្នាំនេះកីឡាករគ្រប់រូបកំពុងតែទន្ទឹងចាំមើលថា អ្នកណានឹងក្លាយជាម្ចាស់ពានរង្វាន់ Ballon d’Or 2024 ។
វេបសាយ GOAL បានចេញផ្សាយកីឡាករទាំង៥នាក់ដែលឈានមុខគេ នឹងអាចក្លាយជាម្ចាស់ពានមួយនេះនៅក្នុងឆ្នាំ២០២៤គឺ៖
៥- Lautaro Martinez (Inter) ៖ ក្នុងរដូវកាល ២០២៣-២០២៤ ខ្សែប្រយុទ្ធ Inter ម្នាក់នេះរកបាន៣៥គ្រាប់ ៨ Assists ហើយទើបតែបានឈ្នះពាន Copa America , បានឈ្នះ Serie A និង Supercoppa Italiana ។
ដោយឡែកក្នុងពានរង្វាន់ UEFA Champions League វិញគេបានជួយ Inter ឡើងដល់វគ្គ១៦ក្រុមចុងក្រោយ បន្ទាប់ធ្លាក់ក្រោមថ្វីជើង AT Madrid ។ ចំណែកការប្រជែងក្នុងពាន Copa America កាលពីពេលថ្មីនេះគេជាចំណែកមួយដ៏សំខាន់ក្នុងការជួយអាហ្សង់ទីនឲ្យលើកពានដោយរកបាន៥គ្រាប់ក្លាយជាម្ចាស់ស្បែកជើងមាសក្នុងព្រឹត្តិការណ៍ Copa America 2024 ដែលធ្វើឡើងនៅ USA កាលពីពេលថ្មីៗនេះ។

៤-Dani Carvajal (Real Madrid) ៖ ខ្សែការពារស្លាបរបស់ Real Madrid រូបនេះវិញក៏មិនណយដែរគេបានជួយឲ្យ Real Madrid លើកពាន UCL ជួយអេស្ប៉ាញលើកពាន EURO 2024, La Liga និង Supercopa de Espana បើគិតទៅគេរកបាន៧គ្រាប់នារដូវកាលមុន ៨ assists និង ២១ clean sheets ។

៣-Jude Bellingham (Real Madrid) ៖ដ្បិតតែមិនបានជួយឲ្យអង់គ្លេសលើកពាន EURO 2024 មែនប៉ុន្តែគេបានបង្ហាញទម្រង់លេងបានល្អមែនទែនពោលគឺរកបាន ២៧គ្រាប់១៧ assists ជួយក្លឹបឲ្យឈ្នះពាន UCL, La Liga និង Supercopa de Espana ផងដែរ។ គេក៏បានជួយអង់គ្លេសឡើងដល់វគ្គផ្ដាច់ព្រ័ត្រ EURO 2024 ផងដែរ។

២-Vinicius Jr (Real Madrid) ៖ ប្រយុទ្ធរបស់ប្រេស៊ីលរូបនេះបានជួយឲ្យក្លឹបរបស់គេឈ្នះ UCL, La Liga និង Supercopa de Espana ដោយរកបាន ២៦ គ្រាប់ និង ១២ assists ។

១- Rodri (Manchester City) គេបានក្លាយជាកីឡាករជាប់ពិន្ទុមានច្រើនជាងគេក្នុងការឈ្នះពាន Ballon d’Or បន្ទាប់ពីគេបានជួយឲ្យអេស្ប៉ាញលើកពាន EURO 2០24 ព្រមទាំងឈ្នះពានរង្វាន់ផ្ទាល់ខ្លួនជាកីឡាករលេងល្អប្រចាំព្រឹត្តិការណ៍ថែមទៀតផង។ គេក៏បានជួយក្លឹប Man City របស់គេឈ្នះពាន Premier League, Club World Cup និង UEFA Super Cup ជាដើម។ បន្ថែមលើសពីនេះគេក៏បានជួយ Man City ឡើងដល់វគ្គផ្ដាច់ព្រ័ត្រ FA Cup ដោយកាលនោះចាញ់ បិសាចក្រហម Manchester United ២-១ ៕
ប្រភព៖ sabay

