The Goal ចេញផ្សាយនៅថ្ងៃនេះបាន ឲ្យដឹងថាកីឡាករខ្សែប្រយុទ្ធអង់គ្លេស Mason Greenwood កំពុងធ្វើដំណើរទៅចូលរួមក្លឹបបារាំង Marseille ហើយក្រោយការចរចាគ្នាជាច្រើនសប្តាហ៍។
ការចាកចេញពីក្លឹបបិសាចក្រហម Man UTD បានធ្វើឡើងបន្ទាប់ពីការចរចា ជាច្រើនដងរវាងក្លឹបដើមនិងក្លឹបជាច្រើនផ្សេងទៀតដែលចង់បាន Greenwood ប៉ុន្តែគេមើលឃើញថាការមកដល់ទឹកដី Marseille នេះកំពុងធ្វើឲ្យមានបញ្ហារកាំរកូសយ៉ាងខ្លាំងរវាងក្លឹបនិងអ្នកគាំទ្រ។
កីឡាករ Greenwood ផ្ទេរមកចូលរួម Marseille ក្នុងតម្លៃខ្លួន២៧លានផោន ទាំងដែលមានប្រវតិ្តពាក់ព័ន្ធទៅនឹងសកម្មភាពបំពានហិង្សានិងរំលោភ មនុស្សស្រីដែលវាបានធ្វើឲ្យអ្នកគាំទ្រជាច្រើន ដែលតែងតែមាននិន្នាការនយោបាយស្រាប់ផងនោះមិនសូវជាសប្បាយចិត្តជាមួយនឹងការផ្ទេរនេះនោះទេ។
ជាក់ស្តែងគេមើលឃើញថាការស្វាគមន៍ Greenwood នឹងមិនមានភាពរាក់ទាក់ពីសំណាក់អ្នកគាំទ្រឡើយហើយថែមទាំងមានយុទ្ធនាការលើបណ្តាញសង្គម បញ្ជាក់ថាមិនស្វាគមន៍ Greenwood តាមរយៈ hastag #GreenwoodNotWelcome ជាដើម៕
ប្រែសម្រួល៖ស៊ុនលី