កីឡា

Yoro កីឡាករខ្សែការពារវ័យក្មេងរបស់ Lille ចូលរួមជាមួយនឹង Man UTD ជាផ្លូវការ

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD បានផ្ទេរបានកីឡាករខ្សែការពារ Lenny Yoro ជាផ្លូវការហើយក្នុងតម្លៃខ្លួនប្រមាណជា៥២លានផោន ពីក្លឹបបារាំង​ Lille។

កាលពីសប្តាហ៍មុនក្លឹបទាំងពីរបានចរចាគ្នាហើយ ក៏បានសម្រេចរួមនូវលក្ខខណ្ឌទាំងឡាយ ដើម្បីធ្វើការផ្ទេរកីឡាករវ័យ១៨ឆ្នាំរូបនេះ ទាំងដែលគ្រប់គ្នាបាន ដឹងថាហើយដំបូងឡើយកីឡាកររូបនេះ បានចង់ចូលរួមក្លឹប Real Madrid និងតែងតែទាមទារ Lille ក្នុងការចាកចេញ។

គិតត្រឹមថ្ងៃព្រហស្បតិ៍នេះកីឡាករបានធ្វើដំនើរ មកតេស្តសុខភាពរួចរាល់ហើយ និងបានចុះហត្ថលេខាជាផ្លូវការ ជាមួយនឹងកុងត្រារយៈពេល៥ឆ្នាំ​ ពោលគឺរហូតដល់ឆ្នាំ២០២៩៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top