កីឡា

អេស្ប៉ាញយកប្រាក់រង្វាន់ ការប្រកួតកីឡាបាល់ទាត់ Euro 2024 ចំនួន ៣០,៨លានដុល្លារ

អេស្ប៉ាញ៖ក្រុមបាល់ទាត់ជម្រើសជាំតិអេស្ប៉ាញទទួលបានប្រាក់រង្វាន់ខ្ពស់បំផុតនៅព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ជើងឯកអឺរ៉ុបរដូវក្តៅ ២០២៤ “Euro 2024 ” នៅប្រទេសអាល្លឺម៉ង់ប្រហែល ៣០.៨ លានដុល្លារសម្រាប់ការឈ្នះការប្រកួតទាំង ៧ ។


យោងតាម AS បានប្រាប់ឲ្យដឹងថា ចំនួនទឹកប្រាក់នេះត្រូវបានបែងចែក ទៅជាការចូលរួមការប្រកួតចំនួន ១០ លានដុល្លារ  ឈ្នះ ៣ ក្នុងវគ្គចែកពូលចំនួន ៣.៣ លានដុល្លារ វគ្គ ១៦ក្រុមចំនួន ១.៦ លានដុល្លារ និងវគ្គ ៨ ក្រុម ចំនួន ២.៨ លានដុល្លារ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រចំនួន ៤.៤ លានដុល្លារ និងវគ្គផ្តាច់ព្រ័ត្រគ្រងតំណែងជើងឯកចំនួន ៨,៧ លានដុល្លារ ។

ក្នុងដំណើរឆ្ពោះទៅការលើលពានដ៏ជោគជ័យក្រុមរបស់លោកគ្រូបង្វឹក Luis De La Fuente បានយកឈ្នះគូប្រជែងខ្លាំងៗជាបន្តបន្ទាប់ដូចជា ក្រូអាត អ៊ីតាលី អាល្លឺម៉ង់ បារាំង និងអង់គ្លេស។ ពួកគេត្រូវបានគេចាត់ទុកថា ជាម្ចាស់ជើងឯកដ៏គួរឲ្យជឿជាក់បំផុតមួយក្នុងប្រវត្តិសាស្ត្រអឺរ៉ូ។

តាមពីក្រោយប្រទេសអេស្ប៉ាញសម្រាប់ប្រាក់រង្វាន់នេះ គឺក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសមានចំនួន ២៦,៤ លានដុល្លារ។ ភាពខុសគ្នារវាងពួកគេនោះ ក្រុមអេស្ប៉ាញភាគច្រើនប្រាក់រង្វាន់សម្រាប់ការឈ្នះពាន និងការឈានដល់វគ្គផ្តាច់ព្រ័ត្រចំនួន ៥.៤ លានដុល្លារ។ លើសពីនេះ អេស្ប៉ាញឈ្នះការប្រកួតទាំងអស់របស់ពួកគេ អង់គ្លេសបានស្មើ ២ ប្រកួតក្នុងវគ្គចែកពូល ហើយពួកគេបានខាតបង់ ១.១ លានដុល្លារ។ ពាន Euro 2024 នេះ ការចាប់ឆ្នោតនីមួយៗមានទឹកប្រាក់ ៥៥០,០០០ដុល្លារស្មើនឹងពាក់កណ្តាលនៃការឈ្នះ។

បារាំងជាប់លេខ ៣ ក្នុងប្រាក់រង្វាន់ ២១ លានដុល្លារ ខណៈហូឡង់ជាប់លេខ ៤ មានប្រាក់រង្វាន់ ២០,៤៥លានដុល្លារ។ ម្ចាស់ផ្ទះអាឡឺម៉ង់ត្រូវបានកាត់ចេញក្នុងវគ្គ ១/៤ ផ្តាច់ព្រ័ត្រ ហើយរកបាន ប្រាក់រង្វាន់ ១៧.១៥ លានដុល្លារ។ ព័រទុយហ្គាល់ ស្វីស និងទួរគី ទទួលបាន ៥០០,០០០ ដុល្លារតិចជាងអាល្លឺម៉ង់ ខណៈពួកគេចាញ់មួយប្រកួតក្នុងវគ្គចែកពូល។ ក្រុមដែលនៅសល់ទទួលបានពី ១០.៥៥ លានដុល្លារដល់ ១៣.៨៥ លានដុល្លារ។

ប្រាក់រង្វាន់សម្រាប់ Euro 2024 លើសពី Copa America 2024។ ទោះបីជាទទួលបានប្រាក់រង្វាន់ជាកំណត់ត្រាក្នុងប្រវត្តិសាស្ត្រនៃការប្រកួតក៏ដោយ អាហ្សង់ទីនរកបានត្រឹមតែ ១៦ លានដុល្លារប៉ុណ្ណោះ ប្រហែលពាក់កណ្តាលនៃអេស្ប៉ាញ៕

Most Popular

To Top