កីឡា

Man UTD តាមទាក់ទងយុវជន ឆ្នើម្នាក់ របស់ក្លឹបកាំភ្លើងធំ Arsenal

AFP

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD កំពុងត្រូវបានគេរំពឹងទុកថា នឹងអាចចរចា នាំកីឡាករថ្នាលយុវជនម្នាក់ របស់ក្លឹបកាំភ្លើងធំ Arsenal ឈ្មោះ Chido Obi Martin មករួមក្លឹប។

កីឡាកររូបនេះមានវ័យទើបតែ ១៦ឆ្នាំហើយជឿជាក់ថា នឹងអាចមានការចរចា មួយកើតឡើង នៅសប្តាហ៍ក្រោយ រវាងក្លឹបនិង ក្លឹបហើយក្លឹបនិងកីឡាករផងដែរ។

Obi Martin បានសម្រេចចិត្តថា នឹងចាកចេញពី Arsenal ទោះបីជា មានការព្យាយាម ក្នុងការបន្តកុងត្រាពី សំណាក់ក្លឹបនេះ ក៏ដោយហើយក្នុងនោះមានក្លឹបជាច្រើនផ្សេងទៀតក៏កំពុង ចាប់អារម្មណ៍កុងត្រា របស់គាត់ផងដែរ។

កីឡាកររូបនេះលេង នៅឈុតយុវជន កាលពីរដូវកាលមុនអាចរកគ្រាប់បាល់បានទៅដល់២៨គ្រាប់ និងធ្លាប់បានបំបែកកំណត់ត្រា មួយចំនួនរបស់ឈុតយុវជន Arsenal កន្លងមកផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top