The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD អាចនឹងអនុញ្ញាតិឲ្យកីឡាករ ខ្សែប្រយុទ្ធប្រេស៊ីល Antony ក្នុងការចាកចេញ ពីក្លឹបលុះត្រាណា តែជាកុងត្រាខ្ចីជើងប៉ុណ្ណោះ ហើយនិងស្ថិតក្រោមលក្ខខណ្ឌមួយ ដែលកំណត់ដោយក្លឹប។
បច្ចុប្បន្ន Man UTD កំពុងស្វែងរកក្លឹបទាំងឡាយណា ដែលអាចមានលទ្ធភាព ក្នុងការទូទាត់ប្រាក់កម្រៃ របស់កីឡាករ ដែលមានប្រមាណ ជា៧ម៉ឺនផោនក្នុងមួយសប្តាហ៍ សម្រាប់រដូវកាលក្រោយ២០២៤-២០២៥ ខណៈដែលកីឡាករឈាន ចូលមកដល់រដូវកាលទី២ ហើយនៅកីឡាដ្ឋាន Old Trafford។
ក្នុងរបាយការណ៍ដដែលនេះ ក៏បានសរសេរដែរថាកីឡាករផ្សេងទៀត ដែលស្ថិតនៅក្នុងបញ្ជី អាចលក់និងខ្ចីជើង បាននៅរដូវកាលក្រោយ នោះមានដូចជា Cassemiro, Harry Maguire, Christian Eriksen, Scott McTominay, Aaron Wan Bisssak និង Victor Lindeloftផងដែរ ៕
ប្រែសម្រួល៖ស៊ុនលី