កីឡា

គ្រូបង្វឹក និងក្រុមកីឡាការិនី ចូលរួមការប្រកួតកីឡា ចំបាប់ “U15 &U 20 ASIAN WRETLING CHAMPIONSHIPS 2024”នៅថៃ

ភ្នំពេញ ៖ សហព័ន្ធកីឡាចំចាប់កម្ពុជា នឹងត្រៀមបញ្ជូនគ្រូបង្វឹក និងក្រុមកីឡាការិនី របស់ខ្លួនទៅចូលរួមព្រឹតិ្តការណ៍ ការប្រកួតកីឡាចំបាប់ ជើងឯកអាស៊ី ឆ្នាំ២០២៤ “U15 &U 20 ASIAN WRETLING CHAMPIONSHIPS 2024”ដែលប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២៤ នៅខេត្ត Sriacha ប្រទេសថៃ ។

ចំណែកក្រុមកីឡាការិនី ចំបាប់កម្ពុជាវិញ នឹងចេញដំណ្តើរ ទៅចួលរួមនាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ក្នុងនោះសហព័ន្ធកីឡា ចំចាប់កម្ពុជា បានបញ្ជូនគ្រូបង្វឹក និងក្រុមកីឡាការិនី របស់ខ្លួនចំនួន ៥ នាក់ សុទ្ធតែកីឡាការិនី ទាំងអស់។ គ្រូបង្វឹក និងក្រុមកីឡាការិនីរបស់ខ្លួនចំនួន ៥ នាក់រួមមានអ្នកគ្រូ ចូវ សុធារ៉ា កីឡាការិនី ជឿន ស្រីឡែន កីឡាការិនី សម្បតិ្ត វណ្ណៈ កីឡាការិនី ស៊ីម សុធិន និងកីឡាការិនី នក់ ស៊ីណាន់ ។

ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រកម្ពុជា ក្នុងការអភិវឌ្ឍន៍ វិស័យកីឡា ដើម្បីបង្ហាញពី សក្តានុពល របស់កីឡាករ កីឡាការិនី កម្ពុជា ទាំងថ្នាក់ជាតិ និងអន្តរជាតិ សហព័ន្ធកីឡា បញ្ចស៊ីឡាត់ កម្ពុជា ក្នុងដើមអាណត្តិទី០១ ឆ្នាំ២០២៤នេះ មានបាននឹងកំពុងធ្វើកិច្ច ការងារសំខាន់ៗចំនួន៣ គឺបណ្តុះបណ្តាលគ្រូបង្វឹក កីឡាបញ្ចស៊ីឡាត់កម្រិតអន្តរជាតិ និងបណ្តុះបណ្តាលមន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម ព្រមទាំងការបញ្ជូនកីឡាករ កីឡាការិនី ទៅចូលរួមប្រកួតកម្រិតអន្តរជាតិ នៅក្រៅប្រទេស ។

សម្រាប់ការប្រកួត របស់កីឡាការិនី ចំាបាប់ខាងលើកនេះ ដើម្បីវាស់ស្ទង់ ពីកម្រិតបច្ចេកទេស របស់កីឡាការិនីឈាន ទៅសម្រចគោលដៅ និងចក្ខុវិស័យចំបាប់ សម្រាប់ការប្រកួតកម្រិតអន្តរជាតិនានា៕
ដោយ៖លី ភីលីព

Most Popular

To Top