យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ក្លឹបតោខៀវ Chelsea បានដាក់ការសម្លឹង មើលមួយចំពោះអ្នកចាំទី ឆ្នើមរបស់ក្លឹប Villareal កីឡាករ Filip Jorgensen។
ប្រភពដដែលបានឲ្យដឹងទៀត ថាការចរចា ជាមួយនឹងអ្នកចាំទីស្វីសរូបនេះ បានចាប់ផ្តើមហើយជឿជាក់ថា ក្នុងនោះក្លឹបបានដាក់បញ្ចូលឈ្មោះ អ្នកចាំទីគោលដៅថ្មីចំនួន៤នាក់ សរុបចូលទៅក្នុងបញ្ជីកីឡាករ ដែលពួកគេចង់បាន នៅរដូវក្តៅនេះ។
ទោះបីជាយ៉ាងណាក្តី មិនមានអ្វីប្រែប្រួល សម្រាប់អ្នកចាំទីដៃទី១របស់ខ្លួនកីឡាករ Robert Sanchez នោះទេប៉ុន្តែ ដោយសារតែចង់ឲ្យមានការគាំទ្របន្ថែមប៉ុណ្ណោះត្រៀម ការប្រកួតពានរង្វាន់មួយ ចំនួននៅរដូវកាលក្រោយ។
កីឡាករ Jorgensen បង្ហាញខ្លួនបាន៣៧ប្រកួត កាលពីរដូវកាលមុននិង ប្រមាណជា៣៦ប្រកួតក្នុងលីកកំពូលអេស្បាញ La Ligaហើយអាចធ្វើបាន៦ Clean Sheet ជួយឲ្យ Villareal បញ្ចប់ទៅត្រឹមលេខរៀងទី៨ ក្នុងកំពូលតារាង៕
ប្រែសម្រួល៖ស៊ុនលី
AFP