The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបយក្សអេស្បាញ Barcelona បានបញ្ជប់ទៅនៃការចរចា ហើយនិងក៏បានចុះកុងត្រា ជាផ្លូវការជាមួយនឹងកីឡាករ ខ្សែការពារ សញ្ជាតិសេនេហ្គាល់ Mamadou Fall ពីក្លឹប Los Angeles FC រួចរាល់ហើយ។
កីឡាករវ័យទើបតែ២១ឆ្នាំរូបនេះ មានតួនាទីលេងជាកីឡាករ ខ្សែការពារកណ្តាល ហើយក៏ធ្លាប់បានលេងខ្ចីជើងឲ្យក្លឹប Barcelona ឈុត B ផងដែរកាលពីរដូវកាលមុនមុន ។ តាមផែនការកីឡាករខ្សែការពារនេះ នឹងចុះហត្ថលេខាជាមួយនឹង Barcelona ក្នុងកុងត្រាដែលមានរយៈពេល២ឆ្នាំ រហូតទៅដល់ខែមិថុនាឆ្នាំ២០២៦ ។
កីឡាករ Fall ធ្លាប់លេងឲ្យ Villareal ផងដែរកាលពីមុនប៉ុន្តែ ដោយសារបញ្ហារបួសកជើង ទើបធ្វើឲ្យគេខកខានដល់ ទៅពាក់កណ្តាលរដូវកាល មិនអាចបង្ហាញខ្លួនឡើងវិញ និងសរុបលេង បានត្រឹមតែ ២២ប្រកួតប៉ុណ្ណោះ នៅទីណោះមុនពេលផ្ទេរ ទៅលីគអាមេរិក៕
ប្រែសម្រួល៖ស៊ុនលី
AFP