ភ្នំពេញ ៖ សន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ ប្រធានសហព័ន្ធកីឡាវាយកូនឃ្លី លើតុកម្ពុជា និងលោក ស៊ុន សុទ្ធារិទ្ធ ទីប្រឹក្សាជាន់ខ្ពស់ទទួលបន្ទុកបច្ចេកទេស នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំ សមាជិកប្រតិបត្តិ សហព័ន្ធលើពិភាក្សា លើការធ្វើការប្រមូលផ្តុំ កីឡាករត្រៀមចូលរួម ការប្រកួត និងត្រៀមមហាសន្និបាត វិសាមញ្ញរបស់សហព័ន្ធ ។

លោក ហេង សុខជាតិ អគ្គលេខាធិការស្តីទី សហព័ន្ធបានប្រាប់ឲ្យដឹងថា កិច្ចប្រជុំក្រោមអធិបតីភាពលោកសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ ប្រធាន សហព័ន្ធ កីឡាវាយកូនឃ្លី លើតុកម្ពុជា ដើម្បីពិភាក្សាលើរបៀបវារៈ រួមមានរបាយការណ៍វឌ្ឍនភាព ការងារសហព័ន្ធកន្លងមក រៀបចំសមាសភាព គណៈកម្មការ បច្ចេកទេសថ្មី និងអង្គមហាសន្និបាតវិសាមញ្ញរបស់សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ។

លោកបន្តថា លោកសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ ជំរុញឲ្យសហព័ន្ធនឹង រៀបចំសមាសភាព គណៈកម្មាធិការប្រតិបត្តិសហព័ន្ធថ្មី បញ្ចូលបណ្តាក្លឹប ជាសមាជិកដើម្បីអភិឌ្ឍន៍ ធនធានមនុស្ស និងជំរុញការបង្កើត តាមបណ្តាលខេត្តទាំង ២៥ នៅទូទាំង ប្រទេសកម្ពុជា លើកប្រភេទកីឡាវាយកូនឃ្លី លើតុនេះ។ ព្រមទាំងត្រៀមរៀបចំការ ប្រកួតកីឡាជាតិលើកទី៤ ឆ្នាំ២០២៤ ខាងមុខនេះ ៕
ដោយ៖លី ភីលីព


