កីឡា

តិច​អត់​ដឹង​! ៥ឆ្នាំ​ចុង​ក្រោយ​នេះ​ ​អាហ្សង់ទីន ​​លេង​ចាញ់ ​តែ​២​ប្រកួត​ប៉ុណ្ណោះ​​​

សករាជ​របស់​លោក Lionel Scaloni ​អាច​ថា​ ជា​​សម័យ​កាល​មួយ ​ដ៏​ជោគជ័យ​របស់​អាហ្សង់ទីន ​ដោយ​ក្នុង​សម័យ​កាល​នេះ​​អាហ្សង់ទីន ​​ក្រសោប​បាន​ពាន​រង្វាន់​ធំ​ៗ​ជា​ច្រើន​​ក្នុង​នោះ​មាន​ដូច​ជា World Cup , Copa America និង Finalissima 2022 ។ ​​

ក្នុង​ចំណោម​ការ​ដឹក​នាំ​របស់​លោក​ Lionel Scaloni​ មក​ដល់​បច្ចុប្បន្ន​វា​​មាន​រយៈ​ពេល​ជិត​៦​ឆ្នាំ​ទៅ​ហើយ បើ​សិន​ឈាន​​ចូល​​ដល់​​ថ្ងៃទី​៣ ខែ​សីហា ឆ្នាំ២០២៤​​វា​​មាន​រយៈ​​ពេល​៦​ឆ្នាំ​គត់​ ហើយ​ក្នុង​រយៈ​ពេល​​នេះ​លោក​​បាន​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ឲ្យ​​ឈ្នះ​​​ពាន​ធំ​ៗ​​​​ទាំង​អស់​នៃ​​ពាន​រង្វាន់​ដែល​​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​​បាន​ចូលរួម​​ដូច​បា​ន​រៀបរាប់​ខាង​លើ​។ ចំណែក​​ការ​បរាជ័យ​វិញ​ពិត​ជា​មាន​តិច​មែនទែន​គឺ​មាន​តែ​ពីរ​ប្រកួត​ប៉ុណ្ណោះ​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ចុង​​ក្រោយ​ ហើយ​ពីរ​ប្រកួត​ដែល​ចាញ់​នោះ​គឺ​ចាញ់ អ៊ុយរុយហ្គាយ កាល​ឆ្នាំ​២០២៣ និង​ចាញ់ អារ៉ាប៊ីសាអ៊ូឌីត កាល២០២២ ក្នុង​ពាន​រង្វាន់ World Cup កាល​វគ្គ​ជម្រុះ​ក្នុង​ពូល​។ ​​​

ដូច្នេះ​ការ​ដឹក​នាំ​របស់​លោក Lionel Scaloni សរុប​មាន​៖​
-៧៧​ប្រកួត​
-ឈ្នះ​៥៩

-ស្មើ​១២

-ចាញ់ ៦​ (ក្នុង​ចំណោម៥​ឆ្នាំ​ចុង​ក្រោយ​ចាញ់​តែ​២​ប្រកួត​ប៉ុណ្ណោះ​)

-គ្រង​ជើង​ឯក​

-Copa America 2021

-Copa America 2021

-CONMEBOL–UEFA Cup of Champions 2022

-World Cup 2022

-Copa America 2024

-ជាប់​កំណត់​ត្រា​មិន​ចាញ់​សោះ​៣៦​ប្រកួត​ជាប់​គ្នា​

-លេខ ១​ នៅ​ FIFA ranking

សូម​បញ្ជាក់​ថា កុង​ត្រា​របស់​លោក Lionel Scaloni ​មាន​សុពលភាព​រហូត​ដល់​​ផុត​ World Cup 2026 ដែល​នឹង​ធ្វើ​ឡើង​នៅ USA ៕​

Most Popular

To Top