AC Milan បានសម្រេចយកខ្សែប្រយុទ្ធវ័យ៣១ឆ្នាំ Alvaro Morata ពីក្រុម Atletico Madrid ជាមួយសុពលភាពកុងត្រា១ឆ្នាំ ។
AC Milan បានយល់ព្រមលើសំណើ១១លានផោនជាមួយតម្លៃទិញផ្ដាច់កុងត្រា បន្ទាប់ពីគេបានចូលរួមចំណែកជួយអេស្ប៉ាញលើកពាន EURO 2024 កាលពីពេលថ្មីនេះ។ ប្រធានក្រុមបាល់ទាត់អេស្ប៉ាញ ម្នាក់នេះបានចូលរួមជាមួយក្លឹបធំៗជាច្រើនក្នុងនោះមាន Real Madrid Juventus និង Chelsea ជាដើម។
គេធ្លាប់ឈ្នះ UCL ពីរលើកជាមួយ Real Madrid និង ធ្លាប់លើកពានជាមួយ Juventus សម្រាប់ពានក្នុងស្រុករបស់អ៊ីតាលី ២លើកផងដែរ។ ក្រៅពីនោះគេក៏ធ្លាប់ឈ្នះបាន FA Cup កាលនៅជាមួយ Chelsea និងក៏ជាកីឡាករជម្រើសជាតិអេស្ប៉ាញម្នាក់ដែលរកបាន ៣៦គ្រាប់ឲ្យជម្រើសជាតិ ក្នុងការបង្ហាញខ្លួនសរុប៨០ប្រកួតឲ្យជម្រើសជាតិអេស្ប៉ាញរបស់គេ៕