The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា កីឡាករខ្សែការពារចំណូលថ្មី Leny Yoro បានអះអាងថា បុរសម្នាក់ដែលធ្វើឲ្យគាត់ សម្រេចចិត្តមកលេងជាមួយនឹងក្លឹប Man UTD ។
Yoro បានបញ្ជាក់ថា អតីតកីឡាករឆ្នើមលោក Rio Ferdinand គឺជាអ្នកបានទូរស័ព្ទមកបញ្ចុះបញ្ចូលគាត់ ឲ្យទទួលយកកុងត្រារបស់ Man UTD សម្រាប់រដូវកាលនេះ ។
ថ្លែងទៅកាន់អ្នកកាសែត Yoro បាននិយាយបែបនេះថា ៖ កាលពី២សប្តាហ៍មុនជាពេលដែលខ្ញុំបាននិយាយទៅកាន់លោក Rio ជាលើកដំបូងហើយគឺ ជាការទូរស័ព្ទដោយផ្ទាល់ពី បុរសអង់គ្លេសម្នាក់នេះ។
Yoro បានបញ្ជាក់ទៀតថា ៖ ដំបូងឡើយខ្ញុំគិតថាគឺ ជារឿងដ៏អស្ចារ្យខ្លាំងណាស់ ដែលគាត់បានខលមក និយាយជាមួយខ្ញុំ ។ គាត់បានពណ៍នា ប្រាប់អំពីប្រវត្តិ របស់ក្លឹបទាំងអស់មកកាន់ខ្ញុំហើយ បានបន្តនិយាយគ្នាអស់រយៈពេលជាង១០នាទីផង ៕
ប្រែសម្រួល៖ស៊ុនលី