កីឡា

AT Madrid កំពុងចរចាសុំផ្ទេរកីឡាករ Gallagher ពីក្លឹប Chelsea

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបអេស្បាញកំពុងធ្វើការពិភាក្សា ជាមួយនឹងក្លឹបតោខៀវ Chelsea ដើម្បីស្នើសុំទិញកីឡាករ Gallagher ពីអង់គ្លេស។

កីឡាករវ័យទើបតែ២៤ឆ្នាំរូបនេះ ក៏ត្រូវបានក្លឹបជាច្រើនផ្តល់កុងត្រា និងចំណាប់អារម្មណ៍ផងដែរដូចជា Aston Villa និងក្លឹប Spurs ផងប៉ុន្តែជឿជាក់ថា កីឡាករប្រហែលជា សម្រេចចិត្តផ្សេងពីអង់គ្លេស ។

តាមប្រភពដដែលបានឲ្យដឹងថា ក្លឹប AT Madrid បានផ្តល់តម្លៃខ្លួន កីឡាកររូបនេះប្រមាណជា ១៧លានផោន សម្រាប់អតីតកីឡាករ របស់ក្លឹប Crystal Palace រូបនេះ។

កីឡាកររូបនេះបានបង្ហាញ ខ្លួនឲ្យឈុតធំ របស់ជម្រើសជាតិអង់គ្លេស នៅអឺរ៉ូឆ្នាំ២០២៤ ជាលើកដំបូង បន្ទាប់ពីបានលេងឲ្យ Chelsea រយៈពេល៥០ ប្រកួតកន្លងមក ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top