កីឡា

IOC ផ្តល់សិទ្ធិឲ្យទីក្រុង Salt Lake ធ្វើម្ចាស់ផ្ទះ Winter Olympic 2034 ដើម្បីបញ្ចប់ការស៊ើបអង្កេត លើក្រុមអត្តពលិក ហែលទឹងកចិន

VOA

ប៉ារីស៖តាមប្រភព័ត៌មាន VOA បានចេញផ្សាយថា ទីក្រុង Salt Lake របស់អាមេរិកបានក្លាយម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិករដូវរងាឆ្នាំ ២០២៣៤ “2034 Winter Olympic ” បានកែប្រែទៅជានយោបាយអូឡាំពិក ដ៏ស្មុគស្មាញមួយកាលពីថ្ងៃពុធ ខណៈ IOC បានជំរុញឲ្យមន្ត្រីរដ្ឋយូថាហ៍ បញ្ចប់ការស៊ើបអង្កេត របស់ FBI លើការបិទបាំងដោយសង្ស័យថា ក្រុមកីឡាហែលទឹកចិន បានប្រើប្រាស់សារធាតុហាមឃាត់ក្នុងកីឡា។

គណៈកម្មាធិការអូឡាំពិក អន្តរជាតិ ខឹងសម្បារ ចំពោះការបន្តរបស់អាមេរិក សម្រាប់ការស៊ើបអង្កេត របស់សហព័ន្ធលើការសង្ស័យថា ក្រុមកីឡាហែលទឹក ជនជាតិចិន ប្រើប្រាស់សារធាតុហាមឃាត់ក្នុងកីឡា ដែលបានអនុញ្ញាត ឲ្យចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Tokyo Games បើទោះបីជាការធ្វើតេស្តវិជ្ជមាន មានប្រើប្រាស់សារធាតុហាមឃាត់ ក្នុងកីឡាក៏ដោយ។

ទីភ្នាក់ងារប្រឆាំងប្រើប្រាស់សារធាតុហាមឃាត់ក្នុងកីឡាពិភពលោក (WADA) បានទទួលយកការពន្យល់របស់ចិនសម្រាប់ការធ្វើតេស្តនេះ ។ អាមេរិក និងក្រុមមន្ត្រីកំពុងស៊ើបអង្កេតការ សម្រេចចិត្តនេះក្រោមច្បាប់ប្រឆាំងការឃុបឃិតដោយបានអនុម័ត បន្ទាប់ពីរឿងអាស្រូវការប្រើប្រាស់ សារធាតុហាមឃាត់ក្នុងកីឡារបស់រុស្ស៊ី ក្នុងការប្រកួតកីឡារដូវរងា Sochi ។

ប្រធាន Thomas Bach ចង់ធ្វើឲ្យប្រាកដថា WADA គឺជាសិទ្ធិអំណាចតែមួយគត់ លើករណីប្រើប្រាស់សារធាតុហាមឃាត់ ក្នុងកីឡាអូឡាំពិក ជាពិសេសជាមួយនឹង កីឡាអូឡាំពិករដូវក្តៅឆ្ពោះទៅទីក្រុង Los Angeles ក្នុងឆ្នាំ ២០២៨។ IOC បានបន្ថែមឃ្លាមួយទៅនឹងកិច្ចសន្យាម្ចាស់ផ្ទះរបស់ទីក្រុង Salt Lake ដោយទាមទារឲ្យអ្នករៀបចំក្នុងស្រុក រួមទាំងអភិបាលរដ្ឋ Utah លោក Spencer Cox ជំរុញឲ្យបិទការស៊ើបអង្កេតរបស់សហព័ន្ធ ឬប្រថុយនឹងការបាត់បង់ កីឡាអូឡាំពិក​ ៕

Most Popular

To Top