ការប្រកួតបាល់ទាត់ជាវិញ្ញាសាមួយ ក្នុងចំណោមវិញ្ញាសាទាំង៣២ ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ២០២៤ ហើយក្នុងនោះបារាំង ក្នុងនាមជាម្ចាស់ផ្ទះក៏មានកីឡាករលើសអាយុ៣នាក់ ដូចប្រទេសផ្សេងដែរ ខណៈក្នុងចំណោមកីឡាករលើស អាយុទាំង៣នាក់ នោះគ្មានវត្តមានរបស់ Kylian Mbappe ទេ។
បើតាមការបញ្ជាក់របស់លោក Thierry Henry ជាគ្រូបង្វឹកក្នុងក្រុមបាល់ទាត់ជម្រើសជាតិ ក្រោមអាយុ២៣ឆ្នាំបារាំង បាននិយាយថា Real Madrid មិនអនុញ្ញាតឲ្យយក Kylian Mbappe មកចូលរួមការប្រកួត ក្នុងព្រឹត្តិការណ៍នេះទេ ព្រោះអីក្លឹបយក្សរបស់អេស្ប៉ាញមើលឃើញពីភាពនឿយហត់របស់កីឡាករខ្លួនណាមួយគេខ្លាចកីឡាករគេរបួសផងនោះ ។
គ្រូបង្វឹកខាងលើបានចុចកីឡាករ៣នាក់ សម្រាប់ប្រើប្រាស់ក្នុងនាមជាកីឡាករ លើសអាយុក្នុងនោះមាន Alexandre Lacazette របស់ Lyon ដោយលោកឲ្យកាន់តំណែងជាប្រធានក្រុម U23 បារាំង ខណៈខ្សែការពារ Loic Bade យកមកពី Sevilla និងខ្សែប្រយុទ្ធ Jean-Philippe Mateta យកមកពី Crystal Palace ។
សម្រាប់ Alexandre Lacazette លោកពន្យល់ថា គេជាកីឡាករចាស់បន្តិចមែន ពោលគឺ ៣៣ឆ្នាំ ប៉ុន្តែនៅតែមានសក្ដានុពល ព្រោះអីកាលពីរដូវកាលមុនក្នុងចំណោម៣៥ប្រកួតលេងឲ្យ Lyon គេរកបានរហូតដល់ទៅ២២គ្រាប់ ក្នុងនោះគេបានរួមចំណែកជួយជម្រើសជាតិតាំងពីឆ្នាំ២០១៧មកម្ល៉េះ ដូច្នេះវាសក្ដិសមបំផុតដែលលោកត្រូវតែមើលឃើញពីកីឡាករម្នាក់នេះ៕