កីឡា

ក្រុមអត្តពលិកហែលទឹកចិន ធ្វើតេស្តរកសារធាតុហាមឃាត់ ក្នុងកីឡាចំនួន ៤១៨លើក មុនការប្រកួតកីឡាអូឡាំពិកក្រុងប៉ារីស

ក្រុងប៉ារីស៖យោងតាមចេញផ្សាយ VN Express បានប្រាប់ឲ្យដឹងថា World Aquatics កំពុងធ្វើតេស្តរកសារធាតុហាមឃាត់ក្នុងកីឡាយ៉ាងម៉ត់ចត់បំផុតមិនធ្លាប់មាននៃការប្រកួតកីឡាកីឡាអូឡាំពិកទីក្រុងប៉ារីស ជាពិសេសការធ្វើតេស្តទៅលើក្រុមអត្តពលិកហែលទឹកចិនរហូតដល់ ៤១៨ ដងឯណោះ។

ចាប់តាំងពីដើមខែមករាការធ្វើតេស្តរកសារធាតុហាមឃាត់ក្នុងកីឡាមានចំនួន ២,១៤៥ ដែលធ្វើឡើងលើអត្តពលិកចូលរួមការប្រកួត ដោយទីភ្នាក់ងារធ្វើតេស្តអន្តរជាតិ រួមទាំងអងង្គការផ្សេងទៀត ។ ក្រុមអត្តពលិកហែលទឹកទំាងអស់ត្រូវធ្វើតេស្តជាមធ្យម ៣.៤ ដងជាមួយនឹងសំណាកចំនួន៤,៧៧៤ ។

លោក Husain Al-Musallam ប្រធាន World Aquatics បាននិយាយថា វាជាអាទិភាពចម្បងរបស់យើង ដែលអត្តពលិកចូលរួមការប្រកួតត្រូវរក្សាភាពស្អាតស្អំ និងយុត្តិធម៌បំផុត ប្រសិនបើអត្តពលិកហែលទឹកប្រទេសណាមួយរកឃើញសារធាតុហាមឃាត់ក្នុងកីឡាមិនអនុញ្ញាតឲ្យចូលរួមប្រកួតឡើយ។

កម្មវិធីធ្វើតេស្តយ៉ាងម៉ត់ចត់លើនេះ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ ដើម្បីរក្សានូវស្តង់ដារខ្ពស់បំផុតនៃ កីឡាហែលទឹក ។ ក្រុមអត្តពលិកហែលទឹកចិនជាចំណុចសំខាន់បំផុតសម្រាប់ការធ្វើតេស្តលើកនេះ ដោយសារតែប្រទេសចិនបានបញ្ជូនក្រុមអត្តពលិករហូតដល់ ៣១ នាក់នៅទីក្រុងប៉ារីស៕

Most Popular

To Top