យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករចំណូលថ្មី របស់បិសាចក្រហម Man UTD កីឡាករ Leny Yoro ត្រូវបានគេជឿជាក់ថា នឹងអាចត្រូវបានក្លឹបដាក់ឲ្យទៅរស់នៅបណ្តោះអាសន្ន ក្នុងអាផាតមិនដែលធ្លាប់ស្នាក់នៅ ដោយកីឡាករ Mason Greenwood។
កីឡាករវ័យ១៨ឆ្នាំរូបនេះបានចូលរួមជាមួយ នឹងក្លឹបបិសាចក្រហម Man UTD ក្នុងតម្លៃខ្លួន៥២លានផោនពីក្លឹបនៅលីគកំពូលបារាំង Lille បន្ទាប់ពីបានបង្ហាញ ទើបតែបាន១រដូវកាលយ៉ាងល្អ ជាមួយនឹងក្លឹបបារាំងនេះ។
បានបង្ហាញខ្លួនជាលើកដំបូងរួចរាល់ហើយ ជឿជាក់ថាការរៀបចំកន្លែងស្នាក់នៅ ត្រូវបានធ្វើឡើងជាបណ្តោះអាសន្ន សម្រាប់កីឡាករខ្សែការពារនេះ ។ អគារអាផាតមិនរបស់ Yoro ត្រូវបានគេជឿជាក់ថាមានបន្ទប់គេង ចំនួន៦និងបន្ទប់ទឹកចំនួន៦ ហើយមានតម្លៃជួល ប្រមាណជា១៤០០០ផោនក្នុងមួយខែ ៕
ប្រែសម្រួល៖ស៊ុនលី