យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបតោខៀវ Chelsea បានឈានទៅដល់ការចុះកុងត្រាទិញបានកីឡាករអ្នកចាំទីដៃស្អិតម្នាក់មកពីក្លឹប Villarreal ។
កីឡាករ Filip Jorgensen ដែលនឹងត្រូវផ្ទេរមកចូលរួមក្លឹប Chelseaក្នុងតម្លៃខ្លួន ២៤,៥លានអឺរ៉ូទាំងដែលកន្លងមកអ្នកចាំទីដាណឺម៉ាក រូបនេះក៏បានទាក់ទាញការចង់បានរបស់ក្លឹបជាច្រើនដូចជា Arsenal, Liverpool និង Man City ផងដែរ។
កីឡាករវ័យទើបតែ ២២ឆ្នាំរូបនេះនឹងក្លាយទៅជាអ្នកចាំទីចំណូលថ្មីដំបូងក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Enzo Maresca ត្រៀមប្រកួតរដូវកាលក្រោយ៕
ប្រែសម្រួល៖ ស៊ុនលី