កីឡា

ក្លឹបនៅលីគកំពូលអ៊ីតាលី Serie A មួយកំពុងផ្តល់កុងត្រា សុំចរចា Hummels

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាកីឡាករ Hummels ដែលកំពុងលេងឲ្យក្លឹប Dortmund នោះកំពុងចាប់ផ្តើម ធ្វើការពិចារណា ហើយក្នុងការ ចាកចេញពី ក្លឹបនៅរដូវក្តៅ។

ក្លឹបនៅលីគកំពូលអ៊ីតាលី Bologna គឺជាអ្នកដែលបានងបង្ហាញ នូវចំណាប់អារម្មណ៍ ជាមួយនឹងកុងត្រារបស់ Hummels ដោយសង្ឃឹមថា គាត់នឹងអាចមកលេង ជំនួសតំណែងរបស់កីឡាករ Jonathan Tah ដែលនឹងអាចផ្ទេរទៅចូលរួមក្លឹប Bayern Munich។

ប្រធានប្រតិបត្តិរបស់ក្លឹប Bologna លោក Claudio Fenucci បានអះអាងថាក្លឹបនឹងអាចប្រកួតប្រជែង យកជ័យជំនះលើក្លឹប Leverkusen ដើម្បីយកឲ្យបានកុងត្រា របស់កីឡាករ Hummels ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top