The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាកីឡាករខ្សែការពារឆ្នើម Jake O’Brien ត្រូវបានក្លឹប Everton ចរចាបានសម្រេចនាំយកមក ចូលរួមក្លឹបហើយត្រៀម ការប្រកួតរដូវកាលក្រោយ។
កុងត្រាដោះដូរដែលមានតម្លៃខ្លួនប្រមាណជា១៧លានផោននេះមានរយៈពេល៥ឆ្នាំហើយគិតត្រឹមសប្តាហ៍នេះកីឡាករក៏បានធ្វើដំណើរមកដល់អង់គ្លេស ដើម្បីតេស្តសុខភាពហើយផងដែរ។
O’Brien នឹងចូលរួមជាមួយនឹង ក្រុមដែលដឹកនាំដោយលោក Sean Dyche ក្នុងគ្រាដែលតារាឆ្នើមខ្សែ ការពារស្រាប់ របស់ក្លឹបកីឡាករ Jarrad Branthwaite ក៏កំពុងមានព័ត៌មាន មិនច្បាស់អំពីការបន្តស្នាក់នៅទឹកដី Merseyside នៅឡើយទេ។
កីឡាករខ្សែការពារអង់គ្លេសវ័យក្មេងរូបនេះ អាចនឹងផ្លាស់ប្តូរ ទៅចូលរួមជាមួយនឹងក្លឹបបិសាចក្រហម Man UTD ក្នុងតម្លៃខ្លួនដែល Everton នឹងអាចទាមទារបានទៅដល់៧០ឬ៨០លានផោន៕
ប្រែសម្រួល៖ស៊ុនលី