យោងតាមការចេញផ្សាយរបស់ The Goal នៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបយក្សអេស្បាញ Barcelona នឹងខកខានក្នុងការនាំយកកីឡាករអេស្បាញ Nico Williams មករួមក្លឹបរដូវក្តៅនេះនិងអាចធ្វើការចរចាយកកីឡាករ Dani Olmo មកជំនួសវិញ។
តាមផែនការ Nico Williams នឹងជ្រើសយកជម្រើសក្នុងការបន្តលេងជាមួយ នឹងក្លឹបដើម Athletic Club មួយរដូវកាលទៀត ទោះបីជាមានព័ត៌មាន អំពីការចាកចេញខ្លាំងយ៉ាងណាក្តី ហើយជឿជាក់ថាក្លឹប Barcelona បានបោះបង់ ការព្យាយាមនេះទៅហើយ។
Barcelona អះអាងថា ក្រុមគ្រួសាររបស់កីឡាករ Williams បានដាក់សំពាធទៅលើកីឡាកររូបនេះឲ្យបន្តលេងនៅ Athletic Club មួយរដូវកាលទៀត ធ្វើដូច្នេះហើយទើបបានជា Barcelona បានសម្រេចចិត្តចាកចេញពីការចរចាតែម្តងនិងងាកទៅរកចរចាកីឡាករ Dani Olmo ដែលជាសមាជិករបស់ក្លឹប RB Leipzig នោះជំនួសវិញ ៕
ប្រែសម្រួល៖ស៊ុនលី