ប៉ារីស ៖ ប្រភពដែលដឹង ពីបញ្ហានេះបាននិយាយថា គ្រឿងអលង្ការ និងលុយរបស់ក្រុមកីឡាករ ក្នុងចំណោមអត្តពលិក បាល់ឱបជនជាតិជប៉ុនម្នាក់ ត្រូវបានចោរលួច ក្នុងបន្ទប់របស់លោកនៅភូមិអត្តពលិក អំឡុងព្រឹត្តិការណ៍ការ ប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីស ។
លោកបានរាយការណ៍ករណីនេះ ទៅប៉ូលីសមួយថ្ងៃមុននេះ បន្ទាប់ពីចិញ្ចៀនអាពាហ៍ពិពាហ៍ ខ្សែក និងលុយរបស់លោកបានបាត់ នៅពេលលោកត្រឡប់ មកបន្ទប់ដេកវិញ៕
មានរបាយការណ៍ជាច្រើនករណី ចោរកម្មកើតឡើងនៅក្នុងភូមិអត្តពលិក ។ ចំណែកគណៈកម្មាធិការអូឡាំពិកជប៉ុន ជាថ្មីម្តងទៀតបានព្រមានអត្តពលិក និងបុគ្គលិកក្រុមឲ្យប្រុងប្រយ័ត្ន ចំពោះវត្ថុមានតម្លៃរបស់ពួកគេ បន្ទាប់ពីឧប្បត្តិហេតុកើតឡើង ៕