កីឡា

Chelsea កៀកនឹងនាំយកកីឡាករ ប្រេស៊ីលម្នាក់ទៀត មករួមក្លឹប

AFP

យោងតាមការចេញផ្សាយ របស់ ,The Goal បានឲ្យដឹងថាក្លឹបតោខៀវ Chelsea បានកំពុងធ្វើការយ៉ាងជិតស្និទ្ធ ដែលអាចកៀកនឹងនាំយកកីឡាករប្រេស៊ីល Gabriel Mec ដែលក្លឹបបានព្យាយាមចរចា ជាមួយនឹងក្លឹប Gremio អស់រយៈពេលជាយូរមកហើយ ។

ក្លឹបតោខៀវ Chelesa ដែលក្រោយ បានម្ចាស់ក្លឹបថ្មី គឺលោក Todd Boehly ទិញបានកាលពីឆ្នាំ២០២២ នោះតែងតែបង្ហាញចំណាប់ អារម្មណ៍ជាមួយនឹងកីឡាករនៅលីគកំពូលអាមេរិក ខាងត្បុងឬប្រេស៊ីល ហើយចុងក្រោយនេះ គឺជាការប៉ុនប៉ងយកកីឡាករ Mec ពីក្លឹប Gremio នេះ។

កើតនៅក្នុងឆ្នាំ២០០៨ កីឡាករ Mec ក៏បានបង្ហាញបំណង ចង់ចូលរួមក្លឹប Chelsea នេះផងដែរហើយជឿជាក់ថា កុងត្រានេះ នឹងអាចធ្វើឲ្យកីឡាកររូបនេះ មានតម្លៃខ្លួន ប្រមាណជា១៧លានផោន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top