កីឡា

ការ​ពិត​ចឹង​តើ​បាន​ជា Chelsea ព្រម​លក់​ Conor Galagher លឿន​បែប​នេះ​!

តោ​ខៀវ Chelsea​​​ និង​ Atlético Madrid បាន​ព្រម​ព្រៀង​គ្នា​​អស់​​ហើយ​ ពី​ការ​​នាំ​យក​កីឡាករ​ជម្រើស​ជាតិ​អង់គ្លេស Conor Gallagher ​ទៅ​កាន់​ទឹក​ដី​អេស្ប៉ាញ។ ​

តាម​ព័ត៌មាន​ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​​នេះ​ឲ្យ​ដឹង​ថា AT Madrid ​និង តោ​ខៀវ Chelsea ​បាន​ព្រម​ព្រៀង​គ្នា​លើ​តម្លៃ​ ៤០​លាន​អឺរ៉ូ សម្រាប់​ការ​នាំ​យក​ខ្សែបម្រើ​អង់គ្លេស​ទៅ​កាន់​ទឹក​ដី​អេស្ប៉ាញ​។

អ្វី​ៗ​ចុង​​ក្រោយ​ស្ថិត​នៅ​លើ Conor Gallagher ខ្លួនឯង​ ប៉ុណ្ណោះ​ថា​ចង់​​ទៅ​កាន់​ទឹក​ដី​​អេស្ប៉ាញ​ឬ​អត់។ ​បើ​តាម​ភ្នាក់ងារ​របស់ Conor បាន​បញ្ជាក់​ថា ​ការ​ឆ្លើយ​តប​ នឹង​ធ្វើ​​ឡើង​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​អាច​ជា​២​ឬ​៣​ថ្ងៃ​ប៉ុណ្ណោះ​។

​​ការ​សម្រេច​​ចិត្ត​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ពី​ការ​លក់​ Conor Gallagher នេះ​ត្រូវ​បាន​គេ​ដឹង​ថា បន្ទាប់​ពី​ខ្សែ​បម្រើ​ជម្រើស​ជាតិ​អង់គ្លេស​បាន​​រៀបចំ​ឯកសារ​ ដើម្បី​ស្នើសុំ​ឡើង​ប្រាក់​ខែ​ខ្ពស់​ខ្លាំង​​ពេក​​។ ដូច្នេះ​អនាគត​របស់​ខ្សែ​បម្រើ​​រូប​នេះ​កំពុង​ស្ថិត​ក្នុង​ដៃ​របស់​គេ​ថា ត្រូវ​ធ្វើ​បែប​ណា៕​​

Most Popular

To Top