បារាំង ៖ យោងតាមការ ចេញផ្សាយពីគេហទំព័រ RT បានប្រាប់ឲ្យដឹងថា ការប្រកួតប្រដាល់នារី ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡា អូឡាំពិកទីក្រុងប៉ារីស បានបង្កឲ្យមានការថ្កោលទោសជាអន្តរជាតិ និងមានចម្ងល់អំពីភាពយុត្តិធម៌ដែលអនុញ្ញាត ឲ្យបុរសកែភែទចូលរួមការប្រកួត លើប្រភេទវិញ្ញាសា ប្រដាល់នារីដូចនេះ។
កីឡាការិនី Angela Carini របស់អ៊ីតាលីត្រូវប៉ះជាមួយកីឡាករអាល់ហ្សេរី Imani Khelif កាលពីថ្ងៃព្រហស្បតិ៍ក្នុងប្រភេទទម្ងន់ ៦៦គីឡូក្រាម ប៉ុន្តែប្រើពេលត្រឹមតែ ៤៥ វិនាទីប៉ុណ្ណោះក្នុងការផ្តួលកីឡាការិនី Angela Carini បន្ទាប់ពីប្រើកណ្តាប់ដៃធ្ងន់ៗចំផ្ទៃមុខកីឡាការិនី Carini បានបោះមួកសុវត្ថិភាព និងចុះចាញ់ការប្រកួត ដោយស្រែកថា នេះជារឿងអយុត្តិធម៌ណាស់។
កីឡាការិនី Carini បានលើកដៃឡើងដោយដើរមកបង្គោលពណ៌ខៀវ និងគ្រូបង្វឹករបស់នាង ខណៈអាជ្ញាកណ្តាលបានប្រកាសថា កីឡាករ Khelif ជាអ្នកឈ្នះ បន្ទាប់មកកីឡាការិនី Angela Carini បានលុតជង្គង់ទាំងស្រក់ទឹកភ្នែក។
អ្នកនិពន្ធ J.K. លោក Rowling បានប្រាប់គណៈកម្មាធិការអូឡាំពិក អន្តរជាតិ (IOC) ដោយបន្ថែមថា ព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ ២០២៤ ធ្វើឲ្យសកម្មភាពដ៏អាក្រក់បំផុត ជារៀងរហូតដោយភាពអយុត្តិធម៌ ដ៏ឃោរឃៅដែលបានធ្វើឡើងចំពោះកីឡាការិនី Carini ។
អ្នកប្រដាល់ស្រីវ័យក្មេងម្នាក់ ទើបតែមានអ្វីៗគ្រប់យ៉ាង ដែលនាងបានខិតខំប្រឹងប្រែង បែរជាធ្វើឲ្យរូបនាងបាត់បង់គ្រប់យ៉ាង ដោយសារតែអ្នកអនុញ្ញាត ឲ្យបុរសឡើងសង្វៀន ជាមួយនាងទៅវិញ៕