ប៉ារីស៖គណៈប្រតិភូកីឡាអូឡាំពិកទីក្រុងប៉ារីសរបស់ប្រទេសជប៉ុនបាននិយាយថា ខ្លួននឹងពិចារណាទាក់ទងប៉ូលីស ឬចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងខ្លឹមសារបង្ខូចកេរ្តិ៍ឈ្មោះដែលបានបង្ហោះលើអ៊ីនធើណេតប្រឆាំងនឹងអត្តពលិករបស់ប្រទេសខ្លួនយោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។
គណៈកម្មាធិការអូឡាំពិកជប៉ុនបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ដោយនិយាយថា សកម្មភាពបែបនេះអាចត្រូវបានចាត់វិធានការប្រឆាំងនឹងការប្រមាថ និងការគំរាមកំហែង ដែលបានឃើញនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម។
គណៈប្រតិភូបានបន្តថា ការបង្ហោះធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់ក្រុមអត្តពលិក ហើយជារឿយៗធ្វើឲ្យពួកគេមានអារម្មណ៍ថប់បារម្ភ និងភ័យខ្លាច ដោយអំពាវនាវឲ្យអ្នកប្រើប្រាស់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមមានសុជីវធម៌ និងអនុវត្តតាមច្បាប់។
តាំងពីព្រឹត្តិការណ៍អូឡាំពិកបានចាប់ផ្តើមកាលពីសប្តាហ៍មុន អត្តពលិកមួយចំនួនត្រូវរងការរិះគន់ដោយការបង្ខូចកេរ្តិ៍ឈ្មោះ។ កីឡាការិនី Ayane Yanai ដែលសម្រេចចិត្តមិនចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ផ្ទាល់ខ្លួនរបស់នាង បាននិយាយថា ពាក្យសម្តីអាក្រក់ពីមនុស្សជាច្រើនបានធ្វើឲ្យខ្ញុំឈឺចាប់ ។
កីឡាការិនីយូដូជប៉ុន នាង Judoka Uta Abe ត្រូវបានគេរិះគន់ថា ស្រក់ទឹកភ្នែកក្រោយចាញ់ទឹកទី២ក្នុងប្រភេទទម្ងន់៥២គីឡូក្រាម៕