បារាំង៖ទីប្រឹក្សាអង្គការសហប្រជាជាតិបានប្រាប់ Sky News ឲ្យដឹងថា ប្រធានអូឡាំពិកគួរតែណែនាំឡើងវិញនូវការធ្វើតេស្តភេទសម្រាប់កីឡាការិនី ដើម្បីការពារពួកគេពីការរងរបួស ចំពេលមានការព្រួយបារម្ភអំពីសិទ្ធិទទួលបានចូលរួមការប្រកួតកម្រិតអន្តរជាតិធំៗ។
អន្តរាគមន៍ពី លោកស្រី Reem Alsalem អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីអំពើហឹង្សាលើស្ត្រី និងកុមារី កើតឡើងនៅពេលដែលការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីសបានចូលរួមក្នុងការជជែកពិភាក្សាអំពីគ្រោះថ្នាក់ពីអត្ថប្រយោជន៍អ័រម៉ូន Testosterone នៅព្រឹត្តិការណ៍របស់កីឡាការិនី។
លោកស្រី Alsalem បានសម្តែងការព្រួយបារម្ភថា កីឡាការិនីអ៊ីតាលី Angela Carini ត្រូវបានប៉ះពាល់នឹងអំពើហិង្សាដោយផ្អែកលើភេទរបស់នាងអំឡុងពេលការប្រកួតនារីជាមួយនឹងកីឡាករ Imane Khelif ត្រូវបានគេអះអាងថា បានបរាជ័យក្នុងការធ្វើតេស្តសិទ្ធិភេទ។
បញ្ហានេះត្រូវបានដាក់បង្ហាញក្នុងរបាយការណ៍មួយ ត្រូវបានរៀបចំដោយលោកស្រី Alsalem ដើម្បីបញ្ជូនទៅមហាសន្និបាតអង្គការសហប្រជាជាតិក្នុងខែតុលា ដែលនឹងផ្តោតលើអំពើហិង្សាលើស្ត្រីប្រឈមមុខក្នុងវិស័យកីឡា។
អ្នកស្រី Alsalem បាននិយាយក្នុងបទសម្ភាសន៍មួយថា វាពិតជាមានសារសំខាន់ណាស់ក្នុងការធ្វើឲ្យប្រាកដថា សុវត្ថិភាពរាងកាយរបស់អ្នកលេងណាមួយត្រូវបានធានា។ យើងដឹងថា មានវិធីសាមញ្ញ មានប្រសិទ្ធភាព សេចក្តីថ្លៃថ្នូរក្នុងការធ្វើតេស្តផ្លូវភេទ ដែលមិនឈ្លានពាន ថោក និងគួរឲ្យទុកចិត្តបានទៀតផង៕