អាមេរិក៖ បេក្ខជនមកពីគណបក្សសាធារណរដ្ឋសម្រាប់រដ្ឋ Missouri លោកស្រី Valentina Gomez បាននិយាយក្នុងការឆ្លើយតបជាក់ស្តែងចំពោះការប្រកួតប្រដាល់ដ៏ចម្រូងចម្រាសនាពេលថ្មីៗនេះនៅ កីឡាអូឡាំពិកទីក្រុងប៉ារីសថា អត្តពលិកកែភេទមិនគួរប្រកួតប្រជែងជាមួយអត្តពលិកស្ត្រីពិតប្រាកដឡើយ ពីព្រោះសកម្មភាពបែបនេះជាការរំលោភបំពានស្រី្ត យោងតាមការចេញផ្សាយពីគេហទំព័រ RT ។
លោកបានបន្តថា នេះជាកីឡាអូឡាំពិកដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រ។ ពួកគេបានធ្វើការចំអកចេញពីសាសនាគ្រិស្ត និងស្ត្រី ហើយខ្ញុំសូមរំលឹកអ្នកថា វាមិនមានអ្វីដែលដូចជាកូនមាន់ជាមួយ d *** ឡើយ ដូច្នេះយើងត្រូវរក្សាកីឡាស្ត្រីឲ្យបានល្អប្រសើរឡើង។
សេចក្តីថ្លែងការណ៍របស់លោកស្រី Gomez ជាបេក្ខជនម្នាក់ក្នុងចំណោមបេក្ខជនមកពីគណបក្សសាធារណរដ្ឋចំនួន៨ កំពុងឈរឈ្មោះជារដ្ឋលេខាធិការនៃរដ្ឋ Missouri ធ្វើឡើង បន្ទាប់ពីការប្រកួតកីឡាប្រដាល់ស្ត្រីដ៏ចម្រូងចម្រាសរវាងនារី និងអត្តពលិកកែភេទនៅកីឡាអូឡាំពិកទីក្រុងប៉ារីស។
កីឡាការិនី Angela Carini របស់អ៊ីតាលីត្រូវជួបប្រកួតជាមួយកីឡាករអាល់ហ្សេរី Imani Khelif កាលពីថ្ងៃព្រហស្បតិ៍ក្នុងប្រភេទទម្ងន់ ៦៦គីឡូក្រាម។ ទោះជាយ៉ាងណា ការប្រកួតនេះមានរយៈពេលត្រឹមតែ ៤៥វិនាទីប៉ុណ្ណោះ បន្ទាប់ពីប្រើកណ្តាប់ដៃខ្លាំងៗ ២ដដៃចំមុខកីឡាការិនី Carini បានបោះមួកសុវត្ថិភាពរបស់នាង ហើយកាច់សោរដោយស្រែកថា “នេះជារឿងអយុត្តិធម៌!”៕