យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករខ្សែបម្រើរបស់ក្លឹប Fiorentina កីឡាករ Sofyan Amrabat ដែលមានព័ត៌មានថា នឹងអាចផ្ទេរទៅចូលរួមជាមួយនឹងបិសាចក្រហម Man UTD ជាផ្លូវការវិញ ក្រោយបង្ហាញខ្លួនពេញមួយ រដូវកាលមុននោះក៏កំពុងត្រូវបានក្លឹបតួគី Fenerbahce កំពុងចាប់អារម្មណ៍ចរចាផងដែរ។
កីឡាកររូបនេះបានចំណាយពេលពេញមួយរដូវកាលក្នុងនាមជាកីឡាករខ្ចីជើងលេងជាមួយនឹង Man UTD ប៉ុន្តែស្ថិតនៅក្នុងការវិលត្រឡប់វិញមិនទាន់ច្បាស់លាស់បែបនេះគេជឿជាក់ថាក្លឹបនៅលីគកំពូលតួគីនេះគឺបានសម្លឹងឃើញឳកាសដើម្បីនាំយកកីឡាករខ្សែបម្រើវ័យ២៨ឆ្នាំរូបនេះនៅរដូវក្តៅនេះ។
យ៉ាងណាក្តីគ្រូបង្វឹកក្លឹបបិសាច ក្រហម Man UTD លោក Erik Ten Hag នៅតែមានចំណាប់អារម្មណ៍ និងទំនុកចិត្តខ្លាំង ចំពោះទំរង់លេងរបស់ Amrabat នៅឡើយទេហើយសង្ឃឹមថា ក៏ នឹងអាចចុះកុងត្រា នាំយកកីឡាកររូបនេះ មកដាច់តែម្តងពីប្រទេសអ៊ីតាលីផងដែរ៕
ប្រែសម្រួល៖ស៊ុនលី