The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបហង្សក្រហម Liverpool បានប្រកាសបដិសេធមិនទទួល យកសំណើរក្នុងការសុំទិញកីឡាករ Fabio Carvalho ឡើយពីក្លឹប Southampton ក្នុងតម្លៃខ្លួនប្រមាណជា១៥លានផោន។
Liverpool ទោះបីជាយ៉ាងណាក្តីមិនបានបញ្ជាក់ថា មិនចង់លក់កីឡាករ ខ្សែបម្រើវ័យក្មេងរូបនេះទេ ប៉ុន្តែជាក់ស្តែងគឺ មានបំណង ចង់បានតម្លៃខ្លួនដែលមានតម្លៃថ្លៃ ជាងនេះដោយជឿជាក់ថា កីឡាករ២១ឆ្នាំរូបនេះអាច នឹងមានទីផ្សារខ្ពស់ជាងគេ។
Carvalho បានបង្ហាញទំរង់លេង គួរឲ្យចាប់អារម្មណ៍ខ្លាំង នៅកាលពីរដូវកាលមុន ក្នុងនាមជាកីឡាករខ្ចីជើងជាមួយនឹងក្លឹប Hull ដែលជាទីកន្លែង Southampton បានចាប់អារម្មណ៍ខ្លាំងប៉ុន្តែជឿជាក់ថា ការចរចានឹងលំបាកបន្តិច ពីព្រោះថាកុងត្រារបស់គាត់ មានរហូតទៅដល់ឆ្នាំ២០២៧៕
ប្រែសម្រួល៖ស៊ុនលី