ភ្នំពេញ៖ក្រោយពីលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានអនុញ្ញាតឲ្យប្រតិភូ ចៅក្រមអន្តរជាតិ គ្រូបង្វឹក កីឡាករកាយវប្បកម្មនៃសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា ទៅចូលរួមការប្រកួតជ្រើសរើសជើងឯកកីឡាកាយវប្បកម្មអាស៊ីលើកទី ៥៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៦ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ នៅកោះបាតាំ សាធារណរដ្ឋឥណ្ឌូណេស៊ី។

ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ ក្រុមប្រតិភូ គ្រូបង្វឹក និងកីឡាករសរុចំនួន ៤ នាក់ដូចជា ចៅក្រមអន្តរជាតិ ១រូប គ្រូបង្វឹក ១រូប និងកីឡាករកាយវប្បកម្ម ចំនួន២រូបនឹងចេញដំណើរទៅចូលរួមការប្រកួត The 56th ASIAN BODYBUILDING AND PHYSIQUE SPORTS CHAMPIONSHIPS ឆ្នាំនេះរួមមានរូបលោកជា ប្រតិភូ ចៅក្រមអន្តរជាតិ លោកស្រីអេមី សារីរ៉ុម (USA) គ្រូបង្វឹក កីឡាករ ស្រ៊ិន រាជ្យ និងកីឡាករ ឃូ ឃាងហ៊ុយ។

ក្នុងការចូលរួមប្រកួតលើកនេះ សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា ជាអ្នកទទួលរ៉ាប់រងលើថ្លៃធ្វើ ដំណើរ ហូបចុក ស្នាក់នៅ និងទិដ្ឋាការក្នុងអំឡុងពេលប្រកួតទំាងអស់។ កីឡាករ ស្រ៊ិន រាជ្យ ប្រកួតលើកវិញ្ញសា ( Men’s sport physique up to 180cm) និងកីឡាករ ឃូ ឃាងហ៊ុយ ប្រកួតលើកវិញ្ញសា ( Men’s sport physique over 180cm)។

បញ្ជាក់ថា ព្រឹត្តិការណ៍កីឡាកាយវប្បកម្មអាស៊ីអាគ្នេយ៍លើកទី ១៨ ឆ្នាំ២០២៤ “18th South East Asian Bodybuilding and Physique Sports Championship 2024” នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៦ ខែឧសភា ដល់ថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៤។ ក្រុមកីឡាករកីឡាកាយវប្បកម្មកម្ពុជាដណ្តើមបានមេដាយប្រាក់ចំនួន ២ គ្រឿង និងពានកីឡាករឆ្នើមចំនួន ២ ទៀត៕
