ភ្នំពេញ៖ លោក គង់ ចាន់ទីណា គ្រូបង្វឹកបានប្រាប់ឲ្យដឹងពីប្រទេសថៃថា ក្រុមកីឡាករ-កីឡាការិនីហាប់គីដូកម្ពុជាដណ្តើមមេដាយសរុប ៤០គ្រឿងនៃព្រឹត្តិការណ៍ការប្រកួតកីឡាហាប់គីដូជើងឯកពិភពលោកនៅប្រទេសថៃ ថ្ងៃទី១ ដល់ ៤ ខែសីហា ឆ្នាំ២០២៤។
លោកគ្រូបង្វឹបបានបន្តថា មេដាយសរុប ៤០គ្រឿងរួមមានមេដាយមាសចំនួន ១២គ្រឿង មេដាយប្រាក់ ១៣គ្រឿង និងមេដាយសំរិទ្ធ ១៥គ្រឿង។ នេះជាលទ្ធផលសម្រាប់ចេញទៅប្រកួតលើកទី១ ជាប្រវត្តិសាស្ត្ររបស់កីឡាហាប់គីដូកម្ពុជាលើឆាកអន្តរជាតិ។




គ្រូបង្វឹកទាំងអស់ដែលខំប្រឹងបង្ហាត់បង្រៀន និងចម្រាញរកបានជើងខ្លាំងលេចធ្លោទាំង ១៩នាក់ទៅចូលរួមប្រកួតនៅថៃលើកនេះ។ បើទោះជាលទ្ធផលយ៉ាងណាគឺលោកឧកញ៉ាក៏ដូចជាសហព័ន្ធទាំងមូលទទួលជានិច្ច ព្រោះជាការចេញទៅលើកទី១ ដូច្នេះវាថ្មីសម្រាប់កីឡាករ-កីឡាការិនី។


ការចេញទៅប្រកួតលើកទី១ នេះនឹងធ្វើឲ្យក្រុមកីឡាហាប់គីដូកម្ពុជា ទទួលបានបទពិសោធ ចំណេះដឹងបានច្រើនដើម្បីពង្រឹងសមត្ថភាព អភិវឌ្ឍន៍ចំណុចខ្វះខាតដើម្បីឆ្ពោះទៅការប្រកួតប្រជែងមេដាយកម្រិតអន្តរជាតិនាឱកាសក្រោយៗទៀត។


ក្រៅតែពីការជួបសំណេះសំណាលហើយនោះសហព័ន្ធបានប្រគល់ថវិកាឧបត្ថម្ភពីក្រុមហ៊ុនឡារីតា (Larryta Express) និងថវិការបស់គណៈកម្មាធិការប្រតិបត្តិដល់ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី។ សហព័ន្ធខ្មែរកីឡាហាប់គីដូ នឹងចេញទៅប្រកួតជើងឯកពិភពលោក (World I.H.F Hapkido Championships 2024) ប្រទេសថៃ នៅថ្ងៃទី១ ដល់ ៤ ខែសីហា ឆ្នាំ២០២៤។ កម្ពុជានឹងបញ្ជូនកីឡាករ ១១នាក់ កីឡាការិនី ៨នាក់ និងប្រតិភូ គ្រូបង្វឹក សរុប ២៤នាក់៕
ដោយ៖ លី ភីលីព
