កីឡា

អ្នកគាំទ្រ Man UTD ចង់ឲ្យក្លឹបទិញ Martin Zubimendi វិញក្រោយបរាជ័យ Ugarte

AFP

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD កំពុងស្វែងរកកីឡាករមកជំនួស កីឡាករគោលដៅ របស់ខ្លួនកីឡាករ Ugarte វ័យ២៣ឆ្នាំបន្ទាប់ពី បានទំលាក់ការចរចា ចុះដោយសារបញ្ហាតម្លៃខ្លួន មិនត្រូវគ្នា ប្រមាណជា៥០លានផោន។

ពេលនេះក្រុមអ្នកគាំទ្ររបស់ក្លឹប Man UTD បាននាំគ្នាស្នើសុំឲ្យក្លឹបក្នុងការសម្រេចចិត្តថ្មី ទៅចរចាកីឡាករ Martin Zubimendi ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Real Sociedad និងក៏ជាសមាជិក ដែលបានជួយឲ្យអេស្បាញ លើកពានរង្វាន់អឺរ៉ូឆ្នាំ២០២៤នៅអាល្លឺម៉ង់ផងដែរ។

រដូវក្តៅនេះក្លឹបបិសាចក្រហម Man UTD ធ្វើបានសម្រេចចិត្តក្នុងការទិញ យកកីឡាករចំណូលថ្មី ចំនួន២រូបរួចមកហើយក្នុងនោះ មានដូចជាកីឡាករខ្សែការពារ Leny Yoro និងកីឡាករខ្សែប្រយុទ្ធ Joshua Zirkee ផងដែរប៉ុន្តែពួកគេទាំងពីរ សុទ្ធតែបានទទួលរងរបួសនៅក្នុងការប្រកួតបើករដូវកាលកន្លងមកនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top