កីឡា

Guardiola ៖ ខ្ញុំ​គួរ​តែ​និយាយ​ឲ្យ​​ខ្លី​ ជាងមុនពេលចប់វគ្គទី១​ ក្រោយក្រុម​ត្រូវ​ ពិន័យ​ជាង​២​លាន​

​អ្នក​ចាត់​ការ​របស់​​មេឃ​ខៀវ Manchester City ​​លោក ​Pep Guardiolaបាន​និយាយ​ថា «…ខ្ញុំ​ទើប​តែ​បាន​​អាន​ព័ត៌មាន​​ពី​ការ​​ដាក់​​ពិន័យ​របស់​ English Premier League ​ដូច្នេះ​ខ្ញុំ​គួរ​តែ​ព្យាយាម​និយាយ​ឲ្យ​បាន​ខ្លី​ជាង​រាល់​ដង​»។ ការ​លើក​ឡើង​​នេះ​ធ្វើ​ឡើង​នៅ​ទឹក​ដី​អាមេរិក​ក្នុង​ការ​ប្រកួត​មិត្តភាព​​​ទល់ Chelsea កន្លង​ទៅ​។ ​

Manchester City ត្រូវ​បាន​ពិន័យ​​ជា​ប្រាក់​ចំនួន ២,០៩ លាន​អឺរ៉ូ ពី​បទ​មិន​គោរព​ពេលវេលា​ប្រកួត​​ពោល​​គឺ​​​កែ​បាល់​ និង​​ចេញ​មក​ចាប់​ផ្ដើម​ការ​ប្រកួត​នៅ​វគ្គ​ទី២​យឺត ​ដែល​មាន​ចំនួន​សរុប​ប្រមាណ​២២​​លើក​។ កន្លង​មក​ក្លឹប​បាល់ទាត់​ Manchester City បាន​ទទួល​​យក​កំហុស​ថា ពួក​គេ​ពិត​ជា​បាន​​ចាប់​ផ្ដើម​ការ​ប្រកួត​យឺត​មែន ហើយ​ក្លឹប​ក៏​បាន​សម្ដែង​ការ​​​សុំ​ទោស​ផង​ដែរ​លើ​ចំណុច​នេះ​។
បើ​តាម​លើ​​របាយការណ៍​ការ​ប្រកួត​​កាល​ពី​រដូវ​កាល​​២០២២-២០២៣ មេឃ​ខៀវ​ បាន​​ចាប់​ផ្ដើម​កា​រ​ប្រកួត​យឺត​រហូត​ដល់​ទៅ ៨លើក​ក្នុង​នោះ​គឺ​ត្រូវ​ពិន័យ​ជា​ប្រាក់​ប្រមាណ​៣៩​ម៉ឺន​ផោន។ ចំណែក​ក្នុង​រដូវ​កាល​២០២៣-២០២៤ ​គេ​បាន​រក​ឃើញ​ថា ​Manchester City បាន​ពន្យារ​ការ​ប្រកួត​ចំនួន ១៤ ដង​ដោយ​​ត្រូវ​ពិន័យ​ជា​ប្រាក់​សរុប​មាន​ចំនួន១,៧​លាន​ផោន​​ផង​ដែរ៕ ​

Most Popular

To Top