ភ្នំពេញ៖នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ នេះ ក្រុមគណៈប្រតិភូ ចៅក្រមអន្តរជាតិ គ្រូបង្វឹក កីឡាករកាយវប្បកម្មនៃសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជាចំនួន ៤ នាក់ ខណៈកីឡាករ ស្រ៊ិន រាជ្យ មិនបានចូលរួម ដោយសាររូបលោកមានជំងឺគ្រុនពោះវៀន បានធ្វើដំណើរចេញពីប្រទេសកម្ពុជាឆ្នោះទៅចូលរួមការប្រកួតជ្រើសរើសជើងឯកកីឡាកាយវប្បកម្មអាស៊ីលើកទី ៥៦ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៦ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ នៅកោះបាតាំ សាធារណរដ្ឋឥណ្ឌូណេស៊ី។
កីឡាករ ឃូ ឃាងហ៊ុយ បាននិយាយថា នេះជាការប្រកួតកម្រិតអន្តរជាតិបាន ២ លើកហើយ កាលឆ្នាំ២០២៣ ការប្រកួតជើងឯកពិភពលោកនៅប្រទេសកូរ៉េខាងត្បូងដណណ្តើមបានមេដាយសំរឹទ្ធ។ មុនការប្រកួតបានធ្វើហ្វឹកហាត់យ៉ាងសកម្មជារៀងរាល់ថ្ងៃ បន្ទាប់ពីបញ្ចប់ការប្រកួតជើងឯកពិភពលោក ហើយលោកមានក្តីសង្ឃឹមថា នឹងអាចទទួលបានលទ្ធផលល្អជាកជាមិនខាន់ឡើយ។
កីឡាករ ស្រ៊ិន រាជ្យ បាននិយាយថា ការប្រកួតលើកនេះមិនបានចូលរួម ដោយសាររូបលោកមានជំងឺគ្រុនពោះវៀន លោកមានការសោយស្តាយខ្លាំងណាស់ ពីព្រោះជិតដល់ថ្ងៃចេញទៅប្រកួតទៀត។ ជំងឺគ្រុនពោះវៀនធ្វើឲ្យរូបលោកអាចហ្វឹកហាត់ពេញលេញបានឡើយ ដោយគ្រូពេទ្យតម្រូវឲ្យសម្រាកចាប់ពី២ទល់ ៣ខែ នេះជាផលពិបាកខ្លាំងសម្រាប់រូបលោក ជាកីឡាករកាយវប្បកម្ម។
ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ ក្រុមប្រតិភូ គ្រូបង្វឹក និងកីឡាករសរុចំនួន ៤ នាក់ដូចជា ចៅក្រមអន្តរជាតិ ១រូប គ្រូបង្វឹក ១រូប និងកីឡាករកាយវប្បកម្ម ចំនួន២រូបនឹងចេញដំណើរទៅចូលរួមការប្រកួត The 56th ASIAN BODYBUILDING AND PHYSIQUE SPORTS CHAMPIONSHIPS ឆ្នាំនេះរួមមានរូបលោកជា ប្រតិភូ ចៅក្រមអន្តរជាតិ លោកស្រីអេមី សារីរ៉ុម (USA) គ្រូបង្វឹក កីឡាករ ស្រ៊ិន រាជ្យ និងកីឡាករ ឃូ ឃាងហ៊ុយ។
ក្នុងការចូលរួមប្រកួតលើកនេះ សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា ជាអ្នកទទួលរ៉ាប់រងលើថ្លៃធ្វើ ដំណើរ ហូបចុក ស្នាក់នៅ និងទិដ្ឋាការក្នុងអំឡុងពេលប្រកួតទំាងអស់។ កីឡាករ ស្រ៊ិន រាជ្យ ប្រកួតលើកវិញ្ញសា ( Men’s sport physique up to 180 cm) និងកីឡាករ ឃូ ឃាងហ៊ុយ ប្រកួតលើកវិញ្ញសា ( Men’s sport physique over 180cm)៕
ដោយ៖លី ភីលីព