យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករខ្សែបម្រើ Scott McTimonay និងអនាគតរបស់ខ្លួនកាន់តែមិនច្បាស់ហើយជាមួយនឹងក្លឹបបិសាចក្រហម Man UTD ក្រោយពេលដែលក្លឹបនេះបានរារាំងការផ្ទេរចេញទៅកាន់ Fulham តាមរយៈការតម្លើងតម្លៃខ្លួនថ្លៃខ្លាំងពេក។
McTimonay បានក្លាយទៅជាគោលដៅរបស់ក្លឹប Fulham អស់រយៈពេលជាច្រើនសប្តាហ៍មកហើយប៉ុន្តែ Man UTD ក៏បានបដិសេធការប៉ុនប៉ង់នេះចំនួន៣ដងមកហើយដែរហើយបន្តទាមទារតម្លៃខ្លួនកីឡាកររូបនេះយ៉ាងហោចណាស់៣០លានផោន។
គួរឲ្យដឹងដែរថាអនាគតរបស់កីឡាករ McTimonay បានជួបបញ្ហានៅ Old Trafford ចាប់តាំងតែពីការមកដល់របស់កីឡាករចំណូលថ្មីទាំងពីរ Joshuar Zirkee និងកីឡាករ Leny Yoro ។
យ៉ាងណាក្តីក្លឹបក៏កំពុងព្យាយាមលក់កីឡាករមួយចំនួនទៀតដែលស្ថិតនៅក្នុងស្ថានភាពមិនទាន់ច្បា់សលាស់ដូចគ្នានេះដែរមានទាំង Jadon Sancho, Aaron Wan Bisaka, Casemiro និង Lindelof ជាដើម៕
ប្រែសម្រួល៖ស៊ុនលី