កីឡា

កីឡាការិនី Chang Yuan ក្លាយជាម្ចាស់ជើងឯកអូឡាំពិកស្ត្រីដំបូងគេរបស់ប្រទេសចិនក្នុងវិស័យប្រដាល់

ក្រុងប៉ារីស៖ កីឡាការិនីប្រដាល់ជនជាតិចិន នាង Chang Yuan បានឈ្នះមេដាយមាសលើប្រភេទទម្ងន់ ៥៤គីឡូក្រាម ផ្នែកនារីក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីសនៅយប់ថ្ងៃព្រហស្បតិ៍ ដោយគណៈកម្មការសម្រេចចិត្តឲ្យនាងឈ្នះជាឯកច្ឆ័ន្ទយ៉ាងច្បាស់លាស់លើកីឡាការិនីតួកគី នាង Hatice Akbas យោងតាមការចេញផ្សាយពីគេហទំព័រ China Daily ។

មេដាយមាសរបស់កីឡាការិនីប្រដាល់ជនជាតិចិន នាង Chang Yuan តំណាងឲ្យខ្សែក្រវាត់ព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីសនារីដំបូងគេរបស់ប្រទេសចិនលើប្រភេទកីឡាប្រដាល់។ កីឡាការិនីរូបនេះបានធ្វើឲ្យប្រទេសចិនបំបែកកំណត់ត្រាកីឡាអូឡាំពិកមួយទៀតក្នុងការដណ្តើមមេដាយមាស។

បន្ទាប់ពីគណៈកម្មការបានប្រកាសឈ្មោះរបស់នាង Chang ឈ្នះលើគូប្រកួត និងជាម្ចាស់មេដាយមាស លោកគ្រូបង្វឹករបស់នាងលើកឡើងលើអាកាស ខណៈអ្នកតំណាងជនជាតិចិនស្ថិតនៅក្នុងហ្វូងមនុស្សអបអរសាទរជាមួយនាងដែរ៕

Most Popular

To Top