កីឡា

Chamberlain អាចវិលត្រឡប់មកលីគទី២ អង់គ្លេសវិញទាំងគួរឲ្យភ្ញាក់ផ្អើល

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាអតីតកីឡាករឆ្នើមរបស់ហង្សក្រហម Liverpool លោក Alex Oxlade Chamberlain នឹងអាចវិលត្រឡប់មកកាន់លីគកំពូលទី២របស់អង់គ្លេសវិញនៅពេលខាងមុខនេះ។

អតីតកីឡាកររបស់ Arsenal រូបនេះបានចាកចេញពី Liverpool កាលពីរដូវក្តៅឆ្នាំទៅហើយបានចូលរួមជាមួយនឹងក្លឹបតួគី Besiktas ដោយមិនមានតម្លៃខ្លួនឡើយក្នុងវ័យទើបតែ ៣០ឆ្នាំ។

ការបង្ហាញខ្លួនរបស់កីឡាករអង់គ្លេសរូបនេះបានជួយឲ្យ Besiktas បញ្ចប់រដូវកាលត្រឹមតែលេខរៀងទី៦ហើយខណៈដែលក្លឹបនឹងមានគ្រូបង្វឹកថ្មីមកដល់ផងនោះជឿជាក់ថាកីឡាកររូបនេះអាចនឹងផ្ទេរមកចូលរួម Sheffield UTD ។

ក្រៅពីនោះគេក៏ឃើញមានក្លកឹប Crystal Palace ក៏កំពុងចង់បានកីឡាកររូបនេះដូចគ្នាដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top