យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបហង្សក្រហម Liverpool គិតមកទល់សប្តាហ៍នេះនៅមិនទាន់ធ្វើការ ចុះហត្ថលេខានាំយកបានកីឡាក រចំណូលថ្មីណាម្នាក់មករួមក្លឹបនៅឡើយទេ។
កីឡាករខ្សែការពារ Virgil van Dijk បានចេញមកធ្វើការអំពាវនាវសុំឲ្យមាន ការធ្វើការចរចានិងដោះដូរហើយនាំយកកីឡាករចំណូលថ្មីឲ្យបាន នៅមុនពេលដែលទីផ្សារដោះដូរកីឡាករត្រូវបានបិទ។
បន្ថែមពីនេះនៅសល់តែកុងត្រា ជិតផុតកំណត់ដែរនោះកីឡាករខ្សែការពារហូឡង់រូបនេះ ក៏បានលើកឡើងអំពីបញ្ហានៃការបន្តកុងត្រារវាងគ្នាផង ដែរដោយគាត់បានសុំឲ្យមានការពិនិត្យកុងត្រា ថ្មីនិងរៀបចំកុងត្រាពិភាក្សាគ្នាកើតឡើងផងដែរ។
គួរឲ្យដឹងដែរថារដូវកាលដោះដូរកីឡាកររដូវក្តៅនេះ នៅសល់ពេលត្រឹមតែ៣សប្តាហ៍ទៀតប៉ុណ្ណោះប៉ុន្តែក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Arne Slot ក្លឹប Liverpool គឺពុំទាន់បាននាំយកកីឡាករចំណូលថ្មីណាម្នាក់មកចូលរួមក្លឹបនៅឡើយទេ៕
ប្រែសម្រួល៖ស៊ុនលី