កីឡា

ក្រុមព្រះខ័នរាជស្វាយរៀង ណាហ្គាវើលដ៍ និង ៣ ក្រុមទៀតរកបាន ៣ ពិន្ទុដូចគ្នានៃ Cambodian Premier League 2024/25នៅសប្តាហ៍ទី១

ភ្នំពេញ ៖ ក្រុមបាល់ទាត់ជើងខ្លាំង ៥ ក្រុមរកបាន ៣ ពិន្ទុដូចគ្នា នៃព្រឹតិ្តការណ៍កីឡាបាល់ទាត់ ជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៤/២៥ “Cambodian Premier League 2024/25” នៅសប្តាហ៍ទី១ ក្រោមការររៀបចំ ដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ។

ចំណែកក្រុមបាល់ទាត់ ព្រះខ័នរាជ ស្វាយរៀង បានយកឈ្នះលើក្រុមបាល់ទាត់ កងយោធពលខេមរភូមិន្ទ ក្នុងលទ្ធផល ៧ ទល់នឹង ០ ក្រុមបាល់ទាត់ អាយអេសអាយ ដង្កោសែនជ័យ ក្រុមបាល់ទាត់ ឡាយហ្វ ខេត្តព្រះសីហនុ ក្នុងលទ្ធផល ១ ទល់នឹង ០ និងក្រុមបាល់ទាត់ អង្គរថាយហ្គឺរ ក៏បានយកឈ្នះ សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ក្នុងលទ្ធផល ១ ទល់នឹង ០ ។

ចំពោះក្រុមបាល់ទាត់ ណាហ្គាវើលដ៍ បានយកឈ្នះលើក្រុមបាល់ទាត់ គីរីរង់សែនជ័យ ក្នុងលទ្ធផល ២ទល់នឹង ០ និងក្រុមបាល់ទាត់ ភ្នំពេញក្រោន ក៏បានយកឈ្នះលើក្រុមបាល់ទាត់ វិសាខា ក្នុងលទ្ធផល ៤ទល់នឹង ២ ។
សម្រាប់ការប្រកួតសប្តាហ៍ទី១ ក្រុមបាល់ទាត់ដែលទទួលបាន ៣ ពិន្ទុទំាង ៥ ក្រុមរួមមាន ក្រុមបាល់ទាត់ ព្រះខ័នរាជ ស្វាយរៀង ក្រុមបាល់ទាត់ ភ្នំពេញក្រោន ក្រុមបាល់ទាត់ ណាហ្គាវើលដ៍ ក្រុមបាល់ទាត់ អង្គរថាយហ្គឺរ និងក្រុមបាល់ទាត់ អាយអេសអាយ ដង្កោសែនជ័យ ៕

Most Popular

To Top