កីឡា

អត្តពលិក ៥ នាក់ រកប្រាក់ចំណូល ច្រើនបំផុតរហូតដល់ ៤០០ លានដុល្លារ នៅអូឡាំពិកប៉ារីសឆ្នាំ២០២៤

Xinhua

ប៉ារីស៖យោងតាមទស្សនាវដ្តីបុរស Esquire Australia បានឲ្យដឹងថា អត្តពលិក ដែលរកចំណូល បានច្រើនជាងគេទាំង ៥រូបនៅព្រឹត្តិការណ៍ ការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ រួមទាំងកីឡាករ វាយកូនហ្គោលម្នាក់ និងអ្នកលេងបាល់បោះ ៤ នាក់ ទទួលបានប្រាក់ ចំណូលសរុបចំនួន ៤១៥ លានដុល្លារក្នុងមួយឆ្នាំ យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express ។

កីឡាករវាយកូនហ្គោល Jon Rahm៖ កីឡាករវាយកូនហ្គោល ជនជាតិអេស្ប៉ាញ លោក Jon Rahm ជាប់ចំណាត់ថ្នាក់ កំពូលជាមួយនឹងប្រាក់ចំណូលប្រចាំឆ្នាំប្រហែល ១៣៨ លានដុល្លារ។ ជ័យជម្នះរបស់លោក រួមទាំង Masters និង US Open រួមចំណែកយ៉ាងសំខាន់ ដល់ប្រាក់ ចំណូលរបស់លោក ហើយកិច្ចសន្យារបស់លោក ជាមួយនឹងការ ប្រកួតកីឡាវាយកូន ហ្គោលអាជីព LIV Golf បានធ្វើឲ្យលោកក្លាយជាកីឡាករ អូឡាំពិកដែលមានទ្រព្យសម្បត្តិបំផុត។

កីឡាករបាល់បោះ LeBron James ៖កីឡាករស្ថិតនៅលំដាប់ទី ២ ជាមួយនឹងប្រាក់ចំណូលប្រចាំឆ្នាំ ៨៥ លានដុល្លារ។ កីឡាករអាមេរិករូបនេះបានក្លាយជាមហាសេដ្ឋីនៅឆ្នាំ ២០២២ គិតត្រឹមខែកក្កដាឆ្នាំនេះ ហើយលោក James ទទួលបានប្រាក់ចំណូលពីអាជីព សរុបចំនួន ៤៨០ លានដុល្លារ ដែលធ្វើឲ្យលោកក្លាយ ជាកីឡាករបាល់បោះជាតិ មានប្រាក់ខែ ខ្ពស់បំផុត (NBA) ។

កីឡាករបាល់បោះ Stephen Curry ៖ជាកីឡាករលំដាប់លេខ ៣ ជាមួយនឹងប្រាក់ចំណូលប្រចាំឆ្នាំ ៦៧ លានដុល្លារ។ Paris 2024 ជាការប្រកួតកីឡាអូឡាំពិកលើកដំបូងសម្រាប់កីឡាករវ័យ ៣៦ ឆ្នាំ ដែលកីឡាកររូបនេះបានស៊ុតបញ្ចូលទីបាន ៣ ពិន្ទុដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រ NBA ។

កីឡាករបាល់បោះ Giannis Antetokounmpo ៖កីឡាករក្រិក Giannis Antetokounmpo មានប្រាក់ចំណូល ៦៦ លានដុល្លារក្នុងមួយឆ្នាំ ហើយជាប់ចំណាត់ថ្នាក់លេខ ៤។ កីឡាករវ័យ៣០ឆ្នាំរូបនេះកើតនៅក្រុង អាថែនពីឪពុកម្តាយ ជាជនជាតិនីហ្សេរីយ៉ា ។ អ្នករៀបចំកម្មវិធី Paris 2024 បាននិយាយថា លោកជានិមិត្តរូបនៃការតស៊ូ និងភាពជោគជ័យ សម្រាប់ប្រទេស របស់លោកនៅលើទីលាន NBA ។

កីឡាករបាល់បោះ Kevin Durant ៖ស្ថិតនៅលំដាប់លេខចុងក្រោយ ជាមួយនឹងប្រាក់ចំណូលប្រចាំឆ្នាំ ៥៩ លានដុល្លារ។ រួមគ្នាជាមួយលោក Curry និងលោក James បានជួយឲ្យអាមេរិកឈ្នះមេដាយមាសទី ៥ ជាប់គ្នានៅ Paris 2024 ។ មេដាយនេះបានធ្វើឲ្យលោក Durant ក្លាយជាអត្តពលិកជោគជ័យបំផុត ដែលមិនធ្លាប់មានក្នុង ការប្រកួតកីឡាក្រុមអូឡាំពិក៕

Most Popular

To Top